CamNews

តារា 

មិនដែលឃើញសោះ! បងស្រីបង្កើតរបស់ Mark prin ស្អាតហើយសាច់ឡើងសខ្ចី កាត់សក់ដូចកូរ៉េទៀត!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា លោក Mark prin ដែលអ្នកណាៗក៏បានដឹងថា តារាថៃរូបសង្ហាមួយដួងនេះកំពុងតែមានទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមដូចជាទឹកឃ្មុំជាមួយនិង នាង Kimberly ដែលជាតារាសម្តែងដូចគ្នា ។ 

ក្រោយពីបានបែកធ្លាយអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ មានក្រុមអ្នកគាំទ្រជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែ Fans តែងតែចង់ឲ្យ លោក Mark prin និងនាង Kimberly ស្រលាញ់គ្នា ព្រោះឃើញថាតារាទាំងពីរដួងនេះ ពិតជាសាកសមជាមួយនិងគ្នាខ្លាំងណាស់ ព្រោះម្នាក់សង្ហា និងម្នាក់ទៀតស្អាតគួរឲ្យស្រលាញ់ ហើយកេរ្តិ៍ឈ្មោះល្បីមិនចាញ់គ្នាប៉ុន្មានទេ ។ 

បើយើងងាកមកចាប់អារម្មណ៍ជាមួយនិងសមាជិកក្រុមម្នាក់នៅក្នុងគ្រួសាររបស់ លោក Mark prin នោះគឺបងស្រីរបស់លោក ដែលទើបតែបែកធ្លាយរូបថតជាច្រើនសន្លឹក ពិតជាស្អាតមិនចាញ់តារាទេ មិនត្រឹមតែប៉ុណ្ណោះ នាងមានរូបរាងតូចច្រឡឹងនិងគួរឲ្យស្រលាញ់ណាស់ ហើយនាងមានឈ្មោះថា Maing ។ បើចង់ដឹងថា បងស្រីរបស់កំលោះសង្ហា Mark prin គួរឲ្យស្រលាញ់ដល់កំរិតណា សូមទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕

-ចុចអាន ៖ តារាស្រីតួដណ្តឹមប្រុសមិនដែលបានសម្រេច! ជាតិមុនគេមិនដឹងធ្វើបុណ្យអី បានជាតិនេះ មានប្តីជាមហាសេដ្ឋី










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mark prin Kimberly