CamNews

តារា 

ជា វណ្ណារិទ្ធ ត្រូវ​អ្នក​លេងហ្វេស​ប៊ុក​ ជេរ ផ្អើលបណ្តាញសង្គម រឿងរូបថត ផឹក ពេលបើកបរ

(ភ្នំពេញ)៖ ពិធីករ និងជាតារាសម្ដែងធ្លាប់ទទួលបាន ការកោតសរសើរពីទស្សនិកជន ជុំវិញជីវិតសុ​ភម​ង្គ​លក្រុមគ្រួសារ ចេះស្រលាញ់ថ្នាក់ថ្នម មើលថែរក្សាប្រពន្ធកូន​បានល្អ លោក ជា វណ្ណារិទ្ធ ថ្មីៗនេះ ត្រូវបានទស្សនិជន ព្រមទាំងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនធ្វើការរិះគន់ខ្លាំង ខណៈតារារូបនេះ បង្ហោះរូបថតមួយសន្លឹក គ្រាដែលកំពុងធ្វើដំណើរ នៅក្នុងរថយន្ត​ជា​មួយមិត្តភក្តិប្រុសស្រី៣ឬ៤នាក់ ហើយក្នុងដៃមានកាន់កំប៉ុង ស្រាបៀញ៉ាំបណ្តើរ និងកាន់ចង្កូតបើរបររថយន្ត តាមផ្លូវបណ្ដើរ។

តាមរយៈសកម្មភាពមួយនេះ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុកជាច្រើន យកទៅបង្ហោះចែករំលែក ព្រមជាមួយពាក្យរិះគន់ខ្លាំងៗ បង្ហាញអារម្មណ៍មិនពេញចិត្ត សម្រាប់ទង្វើបែបនេះ ដែលអាចជាគំរូអាក្រក់មួយ ចំពោះទស្សនិជន ក៏ដូចជាយុវវ័យ ព្រោះថាក្នុងនាមខ្លួន ជាតារាល្បីឈ្មោះ មិនគួណាធ្វើអ្វីដែលជាគំរូមិនល្អ សម្រាប់មហាជនឡើយ។

មានមិតរិះខ្លះ បានសរសេររិះគន់ និងចោទជាសំនួរថា «សប្បាយណាស់ឬ ពេលបើកបរផឹកគ្រឿងស្រវឹង ? » ។ ខ្លះទៀត បានសរសេរថា «ពួកគេកំពុងសប្បាយ ភ្លេច​ពីច្បាប់ចរាចរណ៍ ភ្លេចគិតពីភាព​វិនា​សព្រាតប្រាស់ ដែលបង្កឡើងដោយភាពសប្បាយនេះហើយ។ យើងមិនត្រូវធ្វើអ៊ីចឹងទេ ព្រោះ​ខ្លួនជាតារា ដែលត្រូវឲ្យពលរដ្ឋយកគំរូតាម..»។

គេហទំព័រ កំសាន្ត​កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ មិនអាចស្វែងរក​ការ​ប​កស្រាយពី លោក ជា វណ្ណារិទ្ធ បានទេ ជុំវិញការរិះគន់ខាងលើនេះ។ ​ដូច្នេះ កំសាន្ត ស្វាគមន៍ជា​និច្ច រាល់ការចេញមុខបំភ្លឺការពិត ពីតារាប្រុសរូបសង្ហា ជា វណ្ណារិទ្ធ នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Nivoth Star news local news