CamNews

រថយន្ត 

គំរូរថយន្តទំនើប Arrinera Venocara បង្ហាញមុខហើយ

ប្រសិនបើនិយាយពីរថយន្តទំនើបនោះគេនឹងនឹកឃើញភា្លមទៅដល់បណ្តាប្រទេសមួយ
ចំនួនដូចជាប្រទេស អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ ជាដើម ព្រោះថាប្រទេសទាំងនោះគឺជា
ប្រភពនៃរថយន្តទំនើបទាំងឡាយមានដូចជា Aston Martin, Lamborghini, Porsche�និង
ម៉ូដទំនើបផ្សេងៗទៀត ។ ប៉ុន្តែថ្មីៗនេះមានរថយន្តទំនើបមួយផ្សេងទៀតក៏ទើបតែបាន
បង្ហាញខ្លួនផងដែរ ដែលមានឈ្មោះថា Arrinera Venocara មកពីប្រទេស ប៉ូឡូញ ។

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកឈ្មោះ Arrinera Automotive ទើបតែបានធ្វើការ
បង្ហាញនូវម៉ូដែលរថយន្តថ្មីប្រភេទ Venocara concept របស់ខ្លួននៅក្នុងប្រទេស ប៉ូឡូញ ។

Arrinera Venocara គឺជាម៉ូដែលមានការរចនាដ៏អស្ចារ្យ និងមានលក្ខណៈពិសេសជាច្រើន
ដែលបានយកពីម៉ូដែល Lamborghini ។ គំរូថ្មី Venocara ត្រូវបានបំពាក់លើតួរថយន្តដោយ
ដែកថែប និងខ្សែ carbon Kevlar ។ ភ្លើងហ្វា bi-xenon។ ភ្លើងក្រោយ LED ។

មិនត្រឹមតែបង្ហាញនូវរូបភាពផ្នែកខាងក្រៅប៉ុណ្ណោះទេ ។ ខាងក្នុង cabin របស់រថយន្តវិញក៏
ត្រូវបានបង្ហើបឲ្យដឹង ថាមានបំពាក់នូវគ្រឿងថ្លៃៗ ដូចជាកៅអីស្បែកកំរិចខ្ពស់គុណភាពល្អ គ្រឿងតុបតែងដោយខ្សែ Carbon ជាពិសេសគឺ អាលុយមីញ៉ូម និងប្រព័ន្ធអេឡិចត្រូនិចដ៏
ទំនើបៗ ។

ប្រព័ន្ធសំខាន់របស់ Arrinera Venocara មានម៉ាស៊ីនធុន V8 6,2 l ដែលយកពី Corvette ZR1 មានកំលាំងអតិបរិមាចំណុះ 638 សេះ( 476 kW / 647 PS) និង ល្បឿនរង្វិលអតិបរិមា
819 Nm (604 lb-ft) ។


ប្រសិនបើអ្វីទាំងអស់នេះមានដំនើរការល្អទៅតាមផែនការនោះ សេរី Arrinera Venocara
នេះនឹងត្រូវបានផលិតជាផ្លូវការនាចុងឆ្នាំ 2012 នេះ ហើយទីផ្សារដែលត្រូវនាំចេញមាន
ដូចជា ទ្វីបអឺរ៉ុប ចិន សហរដ្ឋអាមេរិច និងមជ្ឈឹមបូព៌ា ...៕
ពី(WCF)
ដោយ ៖ រដ្ឋា

Tags: