CamNews

តារា 

Justin Bieber ត្រូវបាននារីម្នាក់ចោទថា ជាឳពុករបស់កូន ដែលមានអាយុ ៤ ឆ្នាំរបស់នាង

ទស្សនិកជន ច្បាស់ជាបានដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុន Justin Bieber ត្រូវបានចោទថា
ធ្វើអោយនាង Mariah Yeater​ មានផ្ទៃពោះ ហើយមិនទទួលខុសត្រូវ តែវាត្រូវបានតំណាង
របស់ Justin Bieber ច្រានចោល ដោយសារតែវាមិនមែនជារឿងពិត ។

ថ្មីៗនេះ Justin Bieber ត្រូវបាននារីវ័យ ២៥ ឆ្នាំ ម្នាក់ថ្មីមួយ ចោទប្រកាន់ថា បានធ្វើអោយនាង
មានផ្ទៃពោះ កាលពី ៤ ឆ្នាំមុន ដោយពេលនេះ កូនស្រីរបស់នាង មានអាយុ ៤ ឆ្នាំហើយ ។



នាងរំលឹកឡើងថា ពេលនោះបន្ទាប់ពី ការសំដែងរបស់ Justin Bieber នៅ Miami ចប់ទៅ អ្នក
ទាំង ២ បានជួបគ្នានៅក្លឹប TGI Friday ។ ក្រោយមក ពួកគេទាំង ២ ក៏បានបន្តទៅសណ្ឋាគារ
Gansevoort South ។ នាងបានប្រាប់ថា បន្ទាប់ពីយប់នោះហើយ Justin Bieber ក៏បានផ្ញើរសារ
មកថា " Thanks for last night " ផងដែរ ។ នាងបន្តថា នាងមិនចង់អោយ Justin Bieber ដឹងទេ
ព្រោះនាង មិនទាន់ចង់អោយមានរឿង  ដែលអូសបន្លាយអស់ រយៈពេល ៤ ឆ្នាំ ។ យើងនៅ
មិនទាន់ដឹងរឿងពិតនៅឡើយទេ រង់ចាំការឆ្លើយតបពី តំណាង Justin Bieber សិន​ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber scandal