ភាពយន្ត ៖ ប្រិយមិត្ត មិត្តអ្នកអាន និយមតាមដានទស្សនាភាពយន្តហូលីវូដថ្មីៗដែលទើបតែនឹង នាំចូលមកដល់ដែរឬទេ ? បើសិនជាដូច្នេះមែន ភាពយន្តហូលីវូដថ្មី In The Heart of The Sea ឬ ប្រមាញ់បាឡែន នឹងមិនធ្វើអោយលោក អ្នក ខកបំណងនោះទេ ពោល ជាខ្សែភាពយន្ត ផ្អែក តាមរឿងពិត នាទស្សវត្ស ឆ្នាំ ១៨២០ ។
ក្រុមនាវិកជា ច្រើននាក់ បានចេញទូករបស់ខ្លួន ឆ្ពោះទៅកាន់មហាសមុទ្រដែលមានរយៈចម្ងាយ ឆ្ងាយពីផ្ទះសម្បែង នាដីគោករបស់ខ្លួន គោលបំណងតែមួយគត់នោះគឺ ប្រមាញ់បាឡែន ប្រមូល យកប្រេងត្រលប់មកកាន់ដីគោលវិញ ។ ប៉ុន្តែ ផែនការ ដែលគ្រោងទុកនោះមិនសមប្រកប ទៅ តាម ការគ្រោងទុកនោះទេ ពោល ក្រុមនាវិក ជួបគ្រោះអកុសល ព្យុះភ្លៀង កណ្តាលសា គរមុន នឹងទៅដល់ តំបន់ ដែលមានបាឡែន ជា ច្រើន ដែលត្រូវតែប្រមាញ់ រឹតតែអាក្រក់ទៅទៀត នៅ ពេល ដែលបាឡែន យក្ស ពណ៌ ស មួយក្បាល បើកការវាយប្រហាររបស់ខ្លួន វាយបក ទៅលើ ទូកពួកគេរហូតក្រឡាប់លិច ។ ជាប់កឿងនៅលើផ្ទៃសាគរ អស់រយៈពេលជាង ៩០ថ្ងៃខណៈមាន ចម្ងាយឆ្ងាយពីដីគោក រាប់ពាន់គីឡូម៉ែត្រ ពួកគេ ពិត ជាប្រឈមជាខ្លាំងក្នុងការអណ្តែតរសាត់ ស្របពេលដែល ស្បៀងត្រូវអស់ជាបន្តើរៗ ទៅហើយនោះ ។ តើវាសនា របស់ពួកគេ នឹងទៅជា យ៉ាងណា? តើពួកគេត្រូវបានជួយសង្គ្រោះ ឬក៏ត្រូវប្រឈមមុខនឹ ង ការអត់ឃ្លាន លើផ្ទៃសាគរ ? ដូច្នេះ មានតែតាមដានទស្សនា ភាពយន្ត ប្រមាញ់បាឡែន នោះទេ ដែលអាចស្រាយចម្ងល់មួយ នេះបាន ។ In The Heart of The Sea ឬ ប្រមាញ់បាឡែន ចាប់បញ្ជាំង ជាលក្ខណៈ 3D ហើយ នៅតាមបណ្តារោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ។ តោះទៅតាមដានទស្សនាទាំងអស់ គ្នា កុំអោយខកខានអោយសោះណា៎
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕