CamNews

តារា 

Justin Bieber និង Selena Gomez អោបថើបគ្នាយ៉ាងស្អិតរមួត ទាំងកណ្តាលចំណោមមនុស្សជាច្រើន

កាលពីថ្ងៃសៅរ៏សប្តាហ៏មុន Justin Bieber  និង Selena Gomez បានទៅ shopping mall នៅក្នុងទីក្រុង Toronto ប្រទេសកាណាដា ហើយពួកគេទាំងពីរ បានថើបគ្នាយ៉ាងស្អិតរមួត នៅកណ្តាលចំណោម មនុស្ស ជាច្រើន ដែលធ្វើឲអ្នកគាំទ្រ បាននាំគ្នាថតរូបរបស់ពួកគេ និង បានបង្ហោះតាមប្រព័ន្ធ Internet ថែមទៀត ផង។





ប្រភពជាច្រើន ឲដឹងថា អង្គរក្ស របស់  Justin Bieber មិនឲអ្នកគាំទ្រទាំងនោះ បង្ហោះរូបភាពរបស់ ពួកគេទាំងពីរនាក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកខ្លះបានបង្ហោះរួចបាត់ទៅហើយ។ រូបភាព ទាំងនោះ បង្ហាញថា Justin Bieber  និង Selena Gomez ហាក់ដូចជាមាន ភាពស្អិតរមួត ខ្លាំងណាស់ ដោយពួកគេបានកាន់ ដៃគ្នាជាប់រហូត។




នៅមុនពេលចាកចេញ ពីផ្សារទំនើបនោះ Justin បានផ្លាស់អាវយឺតពណ៌ខ្មៅវិញ ដើម្បីគេចពីភ្នែក អ្នកតាមប្រម៉ាញ់រូប ព្រមទាំងអ្នកគាំទ្រទាំងនោះ ប៉ុន្តែពួកគេនៅតែមិនអាចគេចផុតបានឡើយ។
 
 

 

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖   kenh14

 


Tags: Justin Bieber Selena Gomez