CamNews

តារា 

តារា Rap របស់ T-ara នាង Hwayoung ត្រូវបានគេបណ្ដេញ ចេញពីក្រុម

រយះពេលប៉ុន្មានម៉ោងមកនេះរាល់វែបសាយ ដែលផ្សាយពត៌មានពី K-pop សុទ្ធសឹងតែកំពុង
ច្របូលច្របល់ជាមួយនឹងបញ្ហារបស់ សមាជិកក្រុម T-ara នាង Hwayoung ដែលជាតារា Rap
ប្រចាំក្រុម។

ហេតុការណ៍ដែលបណ្ដាលអោយមានពត៌មានល្បីគ្រប់កន្លែងបែបនេះគឺបណ្ដាលមកពីបញ្ហា
ដែលកើតឡើងក្នុងថ្ងៃដែល T-ara ចេញសម្ដែងក្នុងកម្មវិធី Music Bank របស់ KBS។ ក្នុងថ្ងៃនៃ
ការសម្ដែងលើឆាក Music Bank ក្រុម T-ara ត្រូវចេញសម្ដែងជាក្រុមទី ៣ នាំមុខគេប៉ុន្តែដោយ
សារ Hwayoung នាងមានរបួសជើង ដំបូងឡើយខាងអ្នករៀបចំកម្មវិធី បានសម្រេចអោយនាង
ចូលរួមច្រៀងដោយ Rap តែគ្រាន់តែអង្គុយនៅលើកៅអីប៉ុណ្ណោះ វិធីនេះបានសម្រេចធ្វើដោយ
មានការហាត់សមជាមុនហើយឃើញថា Hwayoung នាងអាចទៅរួច ប៉ុន្តែដល់ពេលដែលត្រូវ
ឡើងឆាក Music Bank ស្រាប់តែ Hwayoung នាងប្រកែកមិនព្រមចេញទៅសម្ដែងទៅវិញ។

ដោយសារតែ Hwayoung នាងប្រកែកមិនព្រមចេញសម្ដែងតាមការត្រៀមទុកបែបនេះហើយ
ទើបនាំអោយ T-ara បាក់មុខដោយសារសំដែងនៅលើឆាក Music Bank ត្រូវធ្វើឡើងដោយ
មានការរាំងស្ទះមែនទែន។

ក្រោយពីការសម្ដែងលើឆាក Music Bank Hwayoung បានបង្ហាញអកប្បកិរិយាមិនសមរម្យដល់
អ្នកកាសែត ក៏ដូចជាប្រិយមិត្តដោយនាងបានចោលឈើច្រត់របស់នាង ទៅលើអ្នកគ្រប់គ្រងក្រុម
នាងផ្ទាល់ គប់កៅអី និងស្រែកជេរប្រមាថជាដើម។

CEO របស់ Core Contents Media បានប្រាប់អ្នកកាសែតថាគាត់នឹងមិននិយាយពីបញ្ហារបស់តារា
រូបនេះផ្សេងច្រើនពីហេតុការណ៍ដែលបានកើតក្នុងកម្មវិធី Music Bank នោះទេព្រោះគាត់ចង់រក្សា
ឈ្មោះរបស់តារារូបនេះផងដែរ ទោះបីជាពេលនេះគាត់ត្រូវតែសម្រេចចិត្តក្នុងការរំលាយកុងត្រា
របស់នាងចោលក៏ដោយ។

ហើយក្រោយមកនេះលោក Kim Kwang Soo CEO របស់ CCM បានប្រកាសរំលាយកិច្ចសន្យា
របស់ Hwayoung ភ្លាមៗតែម្ដងដោយយកលែសថានាងបង្ហាញអកប្បកិរិយាមិនល្អ។ ប៉ុន្តែជាមួយ
គ្នានេះ Hwayoung នាងក៏មានប្រតិកម្មតាមរយៈ Tweet របស់នាងផ្ទាល់ ដោយ Hwayoung បាន
Tweet អោយដឹងថា នាងមានរបួសប៉ុន្តែខាងក្រុមការងារនៅតែបង្ខំនាងអោយធ្វើការ ហើយប្រើ
ពាក្យសម្ដីគំរាមនាងទៀតផង។

បើយើងមើលតាមស្ថានភាពរបស់ Hwayoung គឺនាងពិតជាមានរបួសជើងពិតមែន សូម្បីតែដើរ
ក៏ត្រួវការឈើច្រត់ជំនួយផងដែរ ប៉ុន្តែខាង CCM បានប្រកែកដាច់ខាតថាមិនមានការគំរាមបែប
នេះនោះទេ តែយ៉ាងណាៗក៏កុងត្រាការងាររបស់ Hwayoung ត្រូវបានរំលាយរួចបាត់ទៅហើយ។
Hwayoung គឺជាតារា K-pop ម្នាក់ជាសមាជិកក្រុម T-ara ដែលមានសមត្ថភាពពូកែក្នុងការ Rap
ដែលមកដល់ពេលនេះមិនទាន់មានតារារូបណាអាចបំបែកដង្ហើមដ៏វែងរបស់នាងបានឡើយ។
គេគ្រប់គ្នាសង្ឃឹមថានៅពេលដែលនាងចេញពី T-ara នាងអាចនឹងចេញក្លាយជាតារាចម្រៀង
ទោលដល់ផលិតកម្មណាមួយផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: hwayoung t-ara kpop