បុរសម្នាក់រស់នៅក្នុងទីរួមស្រុក Lakeville ក្នុងរដ្ឋ Masachusetts អាមេរិក បានត្រូវឆ្នោតតម្លៃ ១
លានដុល្លារចំនួនពីរលើកក្នុងអំឡុងពេលតែ ២ឆ្នាំ។
លោក Kevin Phllips ត្រូវឆ្នោតលើកទីពីរពី ក្រុមហ៊ុនឆ្នោត Massachusetts State Lottery
មនុស្សស្ទើរតែទាំងអស់ ប្រាថ្នាចង់ត្រូវឆ្នោតម្ដងក្នុងមួយជីវិត ប៉ុន្តែពួកគេកម្រនឹងបានដូចក្ដីបំណង។
ចំពោះ លោក Kevin Phllips រស់នៅក្នុងទីរួមស្រុក Lakeville (អាមេរិក) បែរជាត្រូវឆ្នោតតម្លៃ ១លាន
ដុល្លារ ដល់ទៅពីរដងក្នុងអំឡុងពេលតែពីរឆ្នាំ។
លោក Kevin Phllips ទើបតែបានត្រូវឆ្នោតតម្លៃ ១លានដុល្លារអាមេរិក ពីក្រុមហ៊ុនឆ្នោតនៃរដ្ឋ
Massachusetts បន្ទាប់ពីបានទិញឆ្នោតមួយសន្លឹកដែលមានតម្លៃ ៥ដុល្លារ។ មុននេះ កាលពីឆ្នាំ
២០១៤ លោកក៏បានត្រូវឆ្នោតដែលមានតម្លៃដូចគ្នានេះ បន្ទាប់ពីទិញឆ្នោតមួយសន្លឹកតម្លៃ ១០
ដុល្លារ។
ដូចទៅនឹងការត្រូវឆ្នោតលើកដំបូង លោក Kevin បានជ្រើសរើសវិធីទទួលប្រាក់មួយលើកជាមួយ
នឹងតម្លៃ ៦៥០.០០០ដុល្លារ (មុនពេលបង់ពន្ធ) ហើយគាត់មានគម្រោងនឹងប្រើប្រាស់ទឹកប្រាក់មួយ
ចំនួនរបស់ខ្លួនដើម្បីចូលទៅទស្សនាសួនកំសាន្ដ Disney World។
បន្ទាប់ពីត្រូវឆ្នោតលើកទីពីរ លោក Kevin ឱ្យដឹងថា ខ្លួនលោកផ្ទាល់ក៏ស្ទើរតែមិនអាចជឿបានថា
ខ្លួនមានសំណាងដល់ថ្នាក់នេះ ហើយលោកក៏បានប្រាប់ថានឹងបន្តទិញឆ្នោតដោយសង្ឃឹមអាចនឹង
ត្រូវលើកទីបីបន្តទៀត។
ប្រែសម្រួល ៖ តារា
ប្រភព ៖ UPI