CamNews

តារា 

ខេមរៈ សិរីមន្ត និង យូរី រងការរិះគន់ខ្លាំងៗ ពីអ្នកលេង Facebook

ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បាន
ចូលរួមដង្ហែព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបាទ សម្តេចព្រះ នរោត្តមសី
ហនុ ក្នុងនោះគេសង្កេតឃើញថាសិល្បករ សិល្បការិនី ជាច្រើននាក់ក៏បានទៅ ចូលរួមដង្ហែ ព្រះ
បរមរតនកោដ្ឋផងដែរ ។

នៅក្នុងទិដ្ឋភាពនោះ គេមើលឃើញថាប្រជាពលរដ្ឋ ដែលបានចូលរួម ដង្ហែព្រះបរមរតនកោដ្ឋ គឺ
សុទ្ធសឹងតែស្លៀកសំលៀកបំពាក់ ខោសំពត់ខ្មៅ អាវសគ្រប់ៗគ្នា ។ តែតារាចម្រៀងដ៏ល្បីឈ្មោះ
ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត និងតារាចម្រៀងតូចច្រឡឹង សេន យូរី បានស្លៀក
សំលៀកបំពាក់ ខ្មៅលើខ្មៅក្រោម ធ្វើឲ្យអ្នកប្រើប្រាស់ បណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក
(Facebook) ធ្វើការរិះគន់ខ្លាំងៗ មកលើតារាទាំងពីរនាក់នេះ ។

ចំពោះរូបភាពដែលត្រូវបាន គេបង្ហោះនៅលើបណ្តាញសង្គម Facebook នៅពេលនេះបើគេមើល
តាមរយៈ Comment បានសរសេរស្តីបន្ទោស និងរិះគន់យ៉ាងខ្លាំងចំពោះ តារាចម្រៀងទាំងពីរនាក់
នៅក្នុងទ្រនំផលិតកម្មសាន់ដេ តែក៏មានមហាជនមួយចំនួន សរសេរឆ្លើយតបទៅ អ្នកដែលរិះគន់
វិញផងដែរ ។

តែទោះជាយ៉ាងណារូបភាព និងការរិះគន់របស់អ្នកនិយម ប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម
Facebook នៅពេលនេះហាក់ ដូចជាមិនធ្វើឲ្យតារាចម្រៀង ទាំងពីរនាក់នេះឈឺក្បាលនោះទេ។

យ៉ាងណាក៏ដោយ ការស្លៀកពាក់របស់តារាទាំងពីរនាក់នេះ វាហាក់ដូចជា រឿងតិចតួចប៉ុណ្ណោះ
សំខាន់ក្នុងដួងចិត្ត របស់តារាទំាងពីរពោរពេញ ដោយក្តីអាឡេះអាល័យ និងទុក្ខសោក ចំពោះការ
បាត់បង់អង្គសម្តេចឪ ដូចជាប្រជាជន ទូទាំងប្រទេសដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khemarak sereymun and yury entertainment singer khmer stars