CamNews

ភាពយន្ត 

Mission: Impossible Rogue Nation បើកសម្ពោធ យ៉ាងគគ្រឹកគគ្រេង ជាមួយឡានទំនើប BMW (Trailer Inside)

ភាពយន្ត ៖ ក្រោយ ពី  ទទួល បាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការផលិតខ្សែភាពយន្តបែប ស៊ើបអង្កេតដែល    ដឹកនាំ  ដោយ លោក  Christopher McQuarries ក្នុងផលិតកម្ម Paramount កន្លង មក កាលពីវគ្គមុនក្នុង Mission: Impossible Ghost Protocol លោក Tom Cruise បានដើរ តួជា ចារបុរស​ ជាមួយក្រុមរបស់លោក​ ដើម្បីបំផ្លាញគំរោងគ្រាប់ នុយក្លេអ៊េរបំផ្លាញទីក្រុង របស់ ក្រុមទុច្ចរិត។

នាពេលនេះលោក McQuarries   បានបង្ហាញ  ស្នាដៃថ្មី  មួយទៀត ក្រោមចំនងជើងថា Mission: Impossible Rougue Nation ដែល  សម្តែង   ដោយតួអង្គល្បីៗជាច្រើននៅ ហូលីវូត ដូចជា Tom Cruise , Rebecca​ Ferguson, Simon Pegg, Jerey Renner, Ving Rhames, Sean Harris, Alec Baldwin, Christopher Mcquarrie និងរួមទំាងតារាសម្តែងល្បីៗជាច្រើនរូបទៀត​។

លោក McQuarries បាននិយាយថា ក្នុងខ្សែភាពយន្តនេះ ចង់និយាយអំពី ការចេញ ប្រតិបត្តិការ ដោយលោក Ethan (Tom Cruise) និងក្រុមរបស់លោក ដែលជាក្រុម​ដែលមាន​ជំនាញនិងសមត្ថ ភាព ខ្ពស់ ក្នុងការបង្ក្រាប និងបំផ្លាញគំរោង IMF​ និងមានការប្រើប្រាស់រថយន្តទំនើបរបស់BMW រួមទំាងបូកបញ្ចូលជាមួយបច្ចេកវិទ្យា និង បច្ចេកទេសថតថ្មីៗបន្ថែមទៀត ដើម្បីអោយរឿងមួយ នេះ​កាន់តែរស់រវើក និងមិនធើ្វអោយអ្នកទស្សនាខុសបំនងឡើយ។​

អី្វដែលពិសេសជាងនេះទៅទៀតនោះ នាថ្ងៃទី៣១ ខែ កក្កដា នៅរោងភាពយន្ត Major Cineplex by Cellcard នឹងមានកម្មវិធីពិសេស ​ ដែលសហការជាមួយ ក្រុម   ហ៊ុន Westec Media និង​ក្រុម ហ៊ុន BMW ដើម្បីបើកសម្ពោធរឿង Mission: Impossible Rougue    Nation  ដោយមានការ ចូល រួមពីភ្ញៀវជាតិនិងអន្តរជាតិ មិនតែប៉ុណ្ណោះ ក៏មានការដាក់តំាង    បង្ហាញ  រថយន្ត ម៉ាក BMW X5 ដ៏ស្រស់ស្អាត និង​ជារថយន្តដែលបានប្រើប្រាស់ក្នុងសាច់រឿងនេះផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ថាតើ រឿង Mission:    Impossible Rougue Nation ភាគទីប្រាំនេះ មាន អត្ថន័យ និងសកម្មភាពរស់រវើក យ៉ាងណានោះ លោក  អ្នកអាចអញ្ជើញទៅ ទស្សនានៅរោងកុន ណាមួយ​ ដែលនៅជិតលោកអ្នកបំផុត ដែល   នឹងចាក់បញ្ជំាងជាផ្លូវការនៅថ្ងៃទី ៤ខែសីហា ខាង មុខ នេះហើយ។

ប្រញាប់ឡើង! កក់សំបុត្រទស្សនា ចាប់ពីពេលនេះ។

ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀតទាក់ទងនិងភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www. youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

សូមទស្សនា Trailer នៅ ៖


ប្រភព ៖ Westec Media Limited

 

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Mission Impossible