CamNews

ព័ត៌មានជាតិ 

រថយន្តគ្លីនិក ឃឹម រ៉ានី ដឹក​ជន​រង​គ្រោះ​២នាក់ ដល់​ពេទ្យស្លាប់​ម្នាក់ រួចក៏​ដឹក​​យក​មក​ផ្លុង​ចោល

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅកន្លែងកើតហេតុ ព្រមទាំងសមត្ថកិច្ចផងនោះ បានរិះគន់យ៉ាងខ្លាំងចំពោះរថយន្ត គ្លិនិច ឃឹម រ៉ានី ដែលបានមកដឹកជនរងគ្រោះ ២នាក់យកទៅមន្ទីរពេទ្យរបស់ខ្លួន តែដល់ពេលឃើញជនរងគ្រោះម្នាក់ ស្លាប់បាត់ទៅហើយនោះ ក៏ដឹកយកមកទម្លាក់ចោល នៅកន្លែងដើមវិញ មិនទទួលខុសត្រូវនោះទេ។

ទិដ្ឋភាពដែលត្រូវបនស្តីបន្ទោស យ៉ាងចាស់ដៃពីសំណាក់ មហាជនខាងលើនេះ បានកើតមាននៅក្នុង គ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបើកបុកម៉ូតូ២គ្រឿង កាលពីវេល ម៉ោង១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវ១៩៨៦ មុខភោជនីយដ្ឋាន 36 ឆ្នាំងទិព្វ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះមានគ្នាទាំងអស់៦នាក់ ជិះមូ៉តូ៣គ្រឿង បានចេញមកពីហូបបបរសរ នៅភោជនីយដ្ឋានតាយតាយ ដែលនៅមិនឆ្ងាយពីកន្លែង គ្រោះថ្នាក់នេះប៉ុន្មានទេ បន្ទាប់ពីហូបហើយបាននាំគ្នាចេញមកវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ តែទើបតែជិះចេញ មិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែមានរថយន្តម៉ាក Mazda ពណ៌ខ្មៅ ស្លាកលេខភ្នុំពេញ៖ 2AB-8801 បើកបរដោយបុរសម្នាក់រួម និងមិត្តភក្តិម្នាក់ទៀត ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខ Karaoke ឌីយ៉ាម៉ង់ បានបុកម៉ូតូពីក្រោយចំនួនពីរគ្រឿង បណ្តាលឲ្យបុរស៣នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ពេលនោះ រថយន្តគ្លីនិក ឃឹម រ៉ានី ដែលគ្មានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវនោះ បានមកដល់កន្លែងកើតហេតុ ក៏ ដឹកជនរងគ្រោះ២នាក់ ពីព្រោះគិតថា មិនទាន់ស្លាប់ តែជាអកុសល មានជនរងគ្រោះម្នាក់ បានដាច់ខ្យល់ស្លាប់ ស្រាប់តែត្រូវបាន រថយន្តរបស់គ្លីនិក ដដែល ដឹកសាកសពយកមក ទុកចោលនៅកន្លែងកើតហេតុវិញ បង្កឱ្យភ្ញាក់ផ្អើល ថាឡានពេទ្យ ឃឹម រ៉ានី ដឹកសពមកផ្លុងចោល ហើយឡានបើកចេញទៅបាត់ ។

ដោយឡែក រថយន្តបង្កវិញ បន្ទាប់ពីបុកហើយម្ចាស់រថយន្ត បានព្យាយាមបើករត់បាន ចំងាយប្រហែល១០០ម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ដេញ និងឃាត់បាន តែដោយសារកំហឹងរបស់ប្រជាជន ដែលឃើញហេតុការណ៍នេះ ផ្ទាល់ភ្នែកបាននាំគ្នា វាយតៃកុងរថយន្តម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ និងវាយរថយន្តខ្ទេចផងដែរ។ អ្នកបើកបរបង្ករួមទាំងរថយន្ត និងម៉ូតូទៅទុកនៅការិយាល័យ ចរាចរណ៌ជើងគោក ស្នងការក្រុងភ្នំពេញ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh