សុនខឈ្មោះ Lejon អាយុ ២ឆ្នាំ និងកូនតោ.សអាយុទើបតែ ៣សប្តាហ៍ គឺ Jojo បានមាន
ការស្និទ្ធស្នាលនឹងគ្នាតាំងពីជួបគ្នាដំបូងនៅសួនឧទ្យាន Safari ឯ Stukenbrock, ទិស
ពាយព្យប្រទេសអាឡឺម៉ង់។ Jojo ត្រូវបានផ្តាច់ចេញពីមេរបស់វា ដើម្បីធ្វើការព្យាបាល
ជំងឺទងផ្ចិត។ ប៉ុន្តែក្រោយមកបុគ្គលិកបានយកវាត្រលប់ឲ្យមេវាវិញ តែត្រូវបានមេវាមិន
ទទួលស្គាល់។
បុគ្គលិកឈ្មោះ Jeanette Wurms បាននិយាយថា: “ក្រោយពីការព្យាបាលរយះពេលពីរបីថ្ងៃ ពួកខ្ញុំ
ឃើញថាមេរបស់ Jojo លែងទទួលស្គាល់កូនរបស់ខ្លួន។ ដើម្បីសុវត្ថិភាព ពួកខ្ញុំបានចិញ្ចឹម Jojo
ដោយខ្លួនឯង ដោយឲ្យវាបៅទឹកដោះគោ។ ខ្ញុំសប្បាយចិត្តណាស់ពេល Jojo រកបានអ្នកជិតស្និទ្ធ
ប្រៀបដូចជាបាបង្កើតរបស់វា នោះគឺសុនខ Lejon”។
កូនតោ Jojo ប្រលែងលេងជាមួយសុនខ Lejon
អ្នកស្រី Wurms និយាយបន្ថែមថា: “សព្វថ្ងៃវាត្រូវបានខ្ញុំដាក់ចំណីឲ្យស៊ី និងទទួលភាពកក់ក្តៅពី
Lejon។ Lejon ជាសុនខមួយពូកែអត់ធ្មត់ជាទីបំផុត ដោយ Jojo តោងឡើងលើខ្លួនវា រត់លើក្បាល
ខាំទាញរោម ប៉ុន្តែវានៅតែមិនខឹង។ វាពិតជា បាមួយដ៏អស្ចារ្យ"។
ដោយ៖ សិលា
ប្រភព៖ k14