CamNews

ភាពយន្ត 

ភ្នាក់​ងារ​បន្លំ​ខ្លួន​ពិសេស “SPY” ​បាន​មក​ដល់​ស្រុក​ខ្មែរ​ហើយ! (Trailer Inside)

ភាពយន្ត ៖ តើប្រិយមិត្ត​ទាំង​អស់​គ្នា ​បាន​សាកល្បង​​លេង​កម្ម​វិធី​ថ្មី​ដែលមាន​នៅលើគេហទំព័រ​ហ្វេស​ ប៊ុក របស់ 20th Century Fox (KH) ហើយ​ឬនៅ? ផលិតកម្ម    ​ដ៏ ល្បី​របស់​ហូលី​វូធ​មួយ​បាន​បង្កើត​កម្ម​វិធី​នេះ​ឡើង​ជា​ភាសា​ខ្មែរ​ជា​លើក​ដំបូង​បំផុត​ សំរាប់​អោយ​ប្រិយ​មិត្ត​ទាំង​អស់គ្នា​ចូល​ទៅ​បង្កើត​ រូប​ភាពភ្នាក់​ងារ​បន្លំខ្លួន​ពិសេស។

មូល​ហេតុ​ដែល​កម្មវិធី​នេះ​ ត្រូវ​បាន​​បង្កើត​ឡើងនោះ គឺ​ មក​ពី​​ រឿង​ “SPY”   ដែល​ជា​រឿងស៊ើប​អង្កេត​បែប​កំប្លែង ត្រៀម​​នឹង​ចាក់​បញ្ចាំងនៅ​ថ្ងៃ​ទី 12 ខែ​មិថុនា ​នៅ​   តាម​រោង​ភាពយន្ដ​នានា​ក្នុងប្រទេសកម្ពុជា​ខាង​មុខ​នេះ    ។  គួរ​អោយ​ កត់​សំគាល់​ ផង​ដែរ​នោះ គឺ យើង​ ឃើញ​មាន​ការ​ចូល​រួម​សំដែង​ពី​តួ​ប្រុស Jason  Statham  ដែល​ធ្លាប់​តែល្បី​ថត ​ក្នុង​រឿង   ​បែប​វៃ​គ្នា​   យ៉ាង​ សាហាវ ដូច​ជា​រឿង Fast and Furious 7 ថ្មីៗ​នេះ។ បើ​ចង់​​ដឹង​ច្បាស់​ថា​តើ លោក Jason Statham អាច​ដើរ​  តួវាយ​ប្រហារ និង​កំប្លែងក្នុង​ពេល​តែ​មួយ​​ ក្នុង​រឿង​នេះ​បាន​ល្អ​យ៉ាង​ណា​នោះ សូម​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​អញ្ជើញ​  ទៅ​ទស្សនា​រឿង​នេះ​នៅ​ពេល​ចាក់​បញ្ចាំង​ទាំង​អស់​គ្នា។

ចំណែក​  ឯ​កម្ម​វិធី នេះ​វិញ នៅ​ពេល​ដែល​ប្រិយមិត្ត​ចូល​ទៅ​ កាន់ ​គេហទំព័រនេះ ជា​លើក​ដំបូង​នោះ សូម​ប្រិយមិត្តចុច​លើ​ប៊ូតុងពណ៌ក្រហម មាន​អក្សរ “ចាប់​ផ្ដើម”។


បន្ទាប់​មក ចូល​បំពេញ​ពត៌មាន​ទាំង​បី​ដែល​គេ​ត្រូវ​ការ

  • “ឈ្មោះ​កណ្ដាល​ ឬឈ្មោះ​សត្វ​ចិញ្ចឹម”
  • “ឈ្មោះផ្លូវ​កាល​ពី​អ្នក​បានរស់​នៅ​ពី​ក្មេង”
  • “ឈ្មោះទីក្រុង​មួយ”

រួច​ចុច​ប៊ូតុង “បន្ទាប់”


រួច​ហើយ​ ប្រិយមិត្ត​អាច​ បង្ហោះ​រូប​ថ្មី​ចូល   យក​ រូប​ពីហ្វេសប៊ុក ឬ​ក៏​ថត​រូប​ថ្មី​ភ្លាម​ជាមួយ​នឹង​កាមេរ៉ា​របស់​ទូរស័ព្ទ រឺកុំ​ព្យូទ័រ។ រួច​ហើយ​ អូស​យកប្រដាប់​   កែ​លំអ​ភ្លែកៗ​ផ្សេងៗ​យក​មក​ផ្សំ ដើម្បី​បាន​ជា​រូប​ភ្នាក់​ងារ​ដែល​ប្រិយមិត្ត​ពេញ​ចិត្ត។ ចុង​បញ្ចប់​នោះ ចុច​ប៊ូតុង “​បញ្ចប់”។


រួច​ហើយ ប្រិយ​មិត្ត​អាច​មាន​ជំរើស​ បី​សំរាប់​ ចែក​រំលែ​កទៅ Facebook   ចែករំលែក​ទៅ​ Twitter រឺ​ក៏ទាញ​យក​រូបភាព យក​មកទុក​ប្រើ​ថ្ងៃ​ក្រោយ​បាន។


សំរាប់​ប្រិយ​មិត្ត​ដែល​បាន​សាក​ល្បង​កម្ម​វិធី​នេះ​ហើយ   ប្រិយ​មិត្ត​  អាចចូល​រួម​ការ​ប្រកួត​របស់គេហទំព័រ​ ហ្វេសប៊ុក​របស់ ចៃកុន Jai Kon ​ដោយ​យក​រូប​ថត​របស់​ ខ្លួន​   ដែល​បាន​បង្កើត​ហើយ​នោះ​យក​ទៅ​បង្ហោះ​ចូលគេហទំព័រ​ ហ្វេសប៊ុក​របស់ ចៃកុន Jai Kon ហើយ​ tag ហ្វេសប៊ុក​របស់ ចៃកុន Jai Kon និង hashtag “#SpyMovieCambodia”។ ប្រិយ​មិត្ត​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​  ពិសេសៗ ពី​គេហទំព័រ​ ហ្វេស​ប៊ុក របស់ 20th Century Fox (KH) និង​ ហ្វេសប៊ុក​របស់ ចៃកុន Jai Kon។

គេហទំព័រ​កម្មវិធី  http://kh.spy-dentity.com/

ហ្វេសប៊ុក​របស់ ចៃកុន Jai Kon https://www.facebook.com/JaiKon.Cambodia

ហ្វេស​ប៊ុក របស់ 20th Century Fox (KH) https://www.facebook.com/20thCenturyFoxKH

សូម​ទស្សនា​វីដេអូ Trailer ខាងក្រោម ៖



ប្រភព ៖ Westec Media Limited

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Spy