CamNews

តារា 

កីឡាករ5រូបជា "King Bombed" EURO 2012(វគ្គ1)

ការប្រកួតបាល់ទាត់ពានរង្វាន់ EURO 2012 កាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ
ហើយ។
ទស្សនិកជនជាច្រើនដែលស្នេហាវិស័យបាល់ទាត់កំពុងរង់ចាំយ៉ាងអន្ទះសា ចាំ
មើលការបញេ្ចញ
សមត្ថភាពរកគ្រាប់បាល់របស់បណ្តាកីឡាករលំដាប់កំពូលៗនៅEURO
2012នេះដូចជា៖Ronaldo,
Van Persie, Rooney, Benzema, រឺGomez...

Cristiano Ronaldo (ពរទុយហ្គាល់)

CR7 មានតួនាទីយ៉ាងសំខាន់នៅក្នុងតារាងឈ្មោះកីឡាករប្រកួតរបស់គ្រូបង្វឹកPaulo Bento។ ការពី
រដូវកាលទើបកន្លងផុតទៅនេះ Cristiano Ronaldoបានលេងយ៉ាងល្អនៅReal ដោយរកគ្រាប់បាល់
បាន46 គ្រាប់នៅLa Liga។ ខ្សែប្រយុទ្ធវ័យ27ឆ្នាំរូបនេះបានរួមចំណែកយ៉ាងច្រើនដោយបានជួយ
Los Blancos ឲ្យឈរនៅលំដាប់ទីមួយនៅក្នុងបាល់ទាត់អេស្បាញ(La Liga)។ ភស្តុតាងនៃការលេង
ដ៏ល្អឥតខ្ចោះរបស់Ronaldo កីឡាករតំលៃថ្លៃបំផុតពិភពលោកត្រូវបានអ្នកជំនាញជាច្រើនវាយតំលៃ
ថានឹងលេងបានល្អ ក៏ដូចជារកគ្រាប់បាលបានច្រើននៅEURO 2012នេះ។ ប្រសិនជាRonaldo នៅ
តែលេងបានល្អដូចនៅរដូវកាលប្រកួត2011/12នោះ តំណែងស្តេចទំលាយសំណាញ់មិនអាចរួចផុត
ពីដៃរបស់CR7ឡើយ។

Robin Van Persie (ហូឡង់)

មុននឹងការចូលរួមប្រកួត EUR0 2012 ជាមួយក្រុមជំរើសជាតិរបស់ខ្លួន ខ្សែប្រយុទ្ធដែលកំពុងលេង
ឲ្យក្លឹប Arsenal ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីក្លឹបធំៗជាច្រើននៅអឺរ៉ុប។ នៅក្នុងក្លឹបកាំភ្លើង
ធំ Van Persie បានលេងយ៉ាងល្អ ជាក់ស្តែងកាលពីរដូវកាលប្រកួត2011/12ទើបកន្លងផុតទៅថ្មីៗនេះ
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ បានរកគ្រាប់បាល់បាន30គ្រាប់ ហើយបានក្លាយជាស្តេចទំលាយសំណាញ់
នៅPremier League។

Karim Benzema (បារាំង)

ទោះមិនមែនជាខ្សែប្រយុទ្ធលំដាប់ទី1 របស់Real ប៉ុន្តែកីឡាករជំរើសជាតិបារាំងរួមជាមួយRonaldo
បង្កើតបានជាខ្សែប្រយុទ្ធមួយគូលំដាប់កំពូលនៅអឺរ៉ុប។ រដូវកាលទើបកន្លងផុតទៅ Benzema រក
គ្រាប់បាល់បាន32គ្រាប់ និងបញ្ជូនបាល់ដល់មិត្តរួមក្លឹបស៊ុតបាល់បញ្ចូលទីបានសំរេច15 ដង ក្នុង52
ប្រកួតជាមួយReal Madrid។ នៅ EURO 2012 កីឡាករវ័យ24ឆ្នាំរូបនេះ ក៏ជាកីឡាករសំខាន់ខ្វះមិន
បានសំរាប់ក្រុមជំរើសជាតិបារាំងផងដែរ។

Mario Gomez (អាឡឺម៉ង់)

ក្នុងរដូវកាលទើបកន្លងផុតទៅនេះGomez លេងបាល់បានយ៉ាងល្អក្នុងអាវរបស់Bayern។ មុនពេល
ការប្រកួតវគ្គផ្តាច់ព្រាត់Champions League ប្រារព្ធឡើង ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រកគ្រាប់បាល់
បាន12គ្រាប់ គឺតិចជាងកីឡាករលំដាប់ទីមួយLionel Messi (Barca)​តែពីរគ្រាប់ប៉ុណ្ណោះ។ កីឡាករ
វ័យ26ឆ្នាំរូបនេះ ក៏ជាកីឡាករម្នាក់ដើរតួនាទីសំខាន់នៅក្នុងក្រុមជំរើសជាតិអាឡឺម៉ង់ផងដែរ។

Wayne Rooney (អង់គ្លេស)

ទោះជាមិនបានជួយMan United ទទួលបានពានPremier League ក្នុងរដូវកាលទើបកន្លងផុត
ទៅនេះក៏ដោយ ក៏Wayne Rooneyនៅតែជាកីឡាករឈរលំដាប់កំពូលក្នុងអាវMan Unitedដែរ។
ក្នុងការប្រកួត EURO 2012នេះ កីឡាករវ័យ27ឆ្នាំរូបនេះ ក៏ត្រូវបានគ្រូបង្វឹកក្រុមជំរើសជាតិអង់-
គ្លេសចាត់ទុកជាកីឡាករសំខាន់មិនអាចខ្វះបាននៅក្នុងក្រុមផងដែរ៕

ដោយ៖ ណាណូ
ប្រភព៖ zing

 


Tags: King Bombed euro 2012 sports