CamNews

តារា 

Park Ji Sung បង្ហាញមុខមិត្តស្រីជាលើកដំបូង

ព្រឹកនេះនៅកូរ៉េ លោក Park Ji Sung ដែលជាកីឡាករបាល់ទាត់ របស់កូរ៉េខាងត្បូង ដែល
ជាអតិតកីឡាកររបស់ Manchester United បានធ្វើការប្រកាស ជាសាធារណអំពីជីវិតស្នេហា
និង បង្ហាញអត្តសញ្ញាណ មិត្តស្រីរបស់គាត់ជាលើកដំបូង ។



Park Ji Sung  បានបញ្ជាក់ថា ពិធីការនី Kim Min Ji គឺជាមិត្តស្រីរបស់គាត់ បន្ទាប់ពីចំណាយ
ពេលទាក់ទង និង មើលចិត្តគ្នាអស់ជិត ២ ឆ្នាំ ។ Park Ji Sung  និយាយថា ៖ ក្នុងឆ្នាំ ២០១១
លោកប៉ារបស់លោក  បានប្រាប់ថា គាត់រកបាននារីម្នាក់ដ៏ល្អសំរាប់គាត់ហើយ ។ បន្ទាប់មក
ពួកយើងបានជួបគ្នា ជាលើកទីមួយ ហើយក៏មានអារម្មណ៍ស្និតស្នាលជាមួយនាង រហូតដល់
រដូវក្តៅឆ្នាំមុន ទើបយើងសំរេចចិត្ត ណាត់ជួបទាក់ទងគ្នា ជាគូរស្នេហ៍ ។ Park Ji Sung ប្រាប់
ថា នៅក្នុងភ្នែករបស់គាត់ Kim Min Ji គឺជានារីម្នាក់ដ៏ស្អាត ។



គួរបញ្ជាក់ផងដែរថា  កាលពីប៉ុន្មានសប្តាហ៍មុន មានពាក្យចចាមអារ៉ាមថា Park Ji Sung មាន
ទំនាក់ទំនងស្នេហា  ជាមួយនិង អតិតបវរកញ្ញាកូរ៉េ  Kim Sa Rang  ហើយនឹងរៀបការ នៅខែ
ក្រោយនេះ ។ តែត្រូវបាន Park Ji Sung ច្រានចោលហើយប្រាប់ថា លោកមានមិត្តស្រីហើយ
តែគ្មានបំណងរៀបការ នៅពេលនេះឡើយ ។ Kim Min Ji គឺជាពិធីការនីដ៏ល្បីល្បាញ ក្នុងកម្មវិធី
អត្ថធិប្បាយបាល់ទាត់ ៕



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: park ji sung sports football star