ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍វគ្គជម្រុះ World Cup 2018 កាលពីយប់មិញ ចំពេលគូរដ៏ជក់ចិត្ដ រវាងក្រុមជម្រើសជាតិ អាហ្ស៊ង់ទីនប៉ះជាមួយ ជម្រើសជាតិ ប្រេស៊ីល ប៉ុន្ដែគួរឲ្យត្រូវបានផ្អាកការប្រកួត ព្រោះមានភ្លៀងធ្លាក់ខ្លាំងពេក មិនអាចចាប់ផ្ដើមប្រកួតបាន។
រឿងហេតុដ៏កម្រឲ្យកើតមាន កាលពីយប់មិញ មានភ្ញៀងធ្លាក់យ៉ាងខ្លាំង ក្នុងពហុកីឡដ្ឋាន Monumental នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ហេតុការណ៍ភ្លៀងធ្លាក់នេះ បានបង្កឲ្យមានការផ្អាក ការប្រកួត រវាងក្រុមទាំងពីរ ដោយត្រូវលើកទៅថ្ងៃសុក្រពេលល្ងាច វិញម្ដង។ យោងរតាមគេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងថា មុនពេលប្រកួត រយៈពេល ១ម៉ោង ខណៈដែលទើបតែមានអ្នកចូលទស្សនាបន្ដិចបន្ដូច ក៏ស្រាប់តែមានភ្លៀង យ៉ាងជោគជាំ ដក់ទឹកពាសពេញ ទីលានប្រកួត ដោយមិនអាចប្រកួតបាន។
មន្ដ្រីអ្នកនាំពាក្យរបស់ក្រុមជម្រើសជាតិ ប្រេស៊ីលបានថ្លែងឲ្យដឹងថា គាត់បានឃើញទិដ្ឋភាពជាក់ស្ដែងហើយ ក្រោយពេលភ្លៀងធ្លាក់ ដែលមានទឹកដក់ជាច្រើន ក្នុងបរិវេណទីលានប្រកួត មិនអាចនឹងប្រកួតបាន ហើយចំណែក ផ្នែកប្រព័ន្ធផ្សព្វផ្សាយ វិញក៏មិនដំណើរការបានដែរ ។
ដោយ៖ អឿ អ៊ុយ