(ចិន)៖ បុរសឯកាម្នាក់ បានសម្រេចចិត្តទិញតុក្កតាសិច រូបមនុស្សស្រីពេញវ័យ មកធ្វើជាដៃគូ បន្ទាប់ពីប្រពន្ធបានស្លាប់ទៅ ដើម្បីយករូបនេះ ធ្វើជាតំណាងប្រពន្ធ ហើយគាត់មើលថែយ៉ាងយកចិត្តទុកដាក់។
លោក Zhang Wenliang ដែលមានវ័យ៧០ឆ្នាំទៅហើយ បានចំណាយប្រាក់ប្រមាណ២១៥០ដុល្លារ ទិញតុក្កតាសិចរូបមនុស្សស្រី ពេញវ័យ កាលពីកំឡុងខែសីហាកន្លងទៅនេះ ដើម្បីឲ្យនៅជួយកំដរខ្លួន ពេលដែលគ្មានប្រពន្ធនៅក្បែរ ក្រោយពីនាងស្លាប់ដោយជំងឺមហារីក។
បុរសវ័យចំណាស់ខាងលើនេះ គឺជាដុកទ័រដែលចូលនិវត្តន៍ទៅហើយ គាត់រស់នៅឯទីក្រុង Chongzhou ខេត្ត Sichuan ប្រទេសចិន ហើយរូបភាពរបស់គាត់ ជាមួយតុក្កតាសិចនេះ ក៏ត្រូវបានគេចែកចាយ ពេញបណ្តាញសង្គមផងដែរ។
លោក Zhang ហាក់មានអារម្មណ៍គ្រាន់បើ ឡើងវិញនៅពេល ដែលគាត់មានតុក្កតារូបមនុស្សស្រីពេញវ័យ មកជំនួសកន្លែងប្រពន្ធ ដែលបាត់បង់ជីវិតទៅ ហើយគាត់ក៏យកសម្លៀកបំពាក់ចាស់ៗ របស់ភរិយាមកពាក់ឲ្យតុក្កតានោះ ដើម្បីមើលទៅឲ្យឃើញថា នាងហាក់ដូចនៅក្បែរខ្លួន នៅឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង