CamNews

តារា 

Jerry​ ហៅ​តាវ​មីន​សឺរ ក្នុងក្រុម F4 ត្រូវ​អ្នក​គាំ​ទ្រ​សង្ស័យ​ថា រស់​នៅ​ក្រោម​ដំបូល​តែមួយជា​មួយ​អតីត

(កូរ៉េ)៖ តួប្រុសក្នុងក្រុម F4 នៅក្នុងខ្សែភាពយន្តចិន ដ៏ល្បីកន្លងមក ដែលទស្ស​និកជនខ្មែរជាច្រើននាក់ ពិតជាបានស្គាល់លោកក្នុងឈ្មោះ តាវមីនសឺរ ​ពេលនេះ តារាប្រុសរូបនេះ កំពុងរងព័ត៌មានដ៏រសើបថា លោកកំពុងរស់នៅលួចលាក់ ជាមួយនាង Lin Chiling អតីតសង្សារ របស់ខ្លួន។ Jerry Yan និង Lin Chiling បានបែកបាក់គ្នា ចន្លោះឆ្នាំ២០០៩-២០១០ ដោយទំនាក់ទំនងអ្នកទាំងពីរ ពុំធ្លាប់មានភាពល្អក់កករឡើយ ហើយអ្នកគាំទ្រតារាទាំងពីរ នៅតែគិតថា ពួកគេអាចនឹងត្រូវរ៉ូវគ្នាឡើងវិញ។

ព័ត៌មានចចាមអារ៉ាមមួយ បានផ្សាយថា Chiling បានវេច បង្វេចទៅកំសាន្ត នៅក្រៅប្រទេស តែអ្វីដែលរឹតធ្វើឲ្យមហាជន មានចម្ងល់នោះ គឺរូបភាពបន្ទប់ស្នាក់នៅរបស់នាង ហាក់ស្រដៀងនឹងបន្ទប់ដែលក្មួយប្រុស Jerry ថតបង្ហោះលើបណ្តាញសង្គម កាលពី២ឆ្នាំមុន ដែលនោះគឺជារូបភាពចាស់ នៃបន្ទប់របស់ Jerry ។

គួរបញ្ជាក់ថា តារាប្រុសដ៏ស្រស់សង្ហា ទាំង៤ នៃក្រុម F4 មានតែ Jerry ប៉ុណ្ណោះ ដែលនៅលីវ រីឯ Vanness Wu បានរៀបការជាមួយនាង Arissa Cheo កាលពីឆ្នាំ២០១៣ Vic Chou បានរៀបការជាមួយ នាង Reen Yu នៅឆ្នាំ២០១៥ ហើយថ្មីៗនេះ Ken Chu ក៏បានប្រកាសថា គេនឹងរៀបការ ជាមួយតារាស្រី Han Wenwen ឆាប់ៗនេះដែរ។

ចំពោះដំណឹងចចាមអារ៉ាម ដែលថា Jerry និង Chiling រស់នៅជាមួយគ្នានោះ ត្រូវបានអ្នកគ្រប់គ្រងតារាប្រុសរូបនេះ លើកឡើងថា Jerry មិនដែលចែករំលែករូបភាពរបស់គ្រួសារទេ ហើយតើនរណាប្រាកដថារូបបន្ទប់នោះ ពិតជារបស់គាត់ឬយ៉ាងណា? ព្រោះ Jerry និង Chiling ខានជួបគ្នាយូរហើយ។ ចំណែកនាង Chiling វិញក៏មិនបានចេញមុខឆ្លើយតប នឹងដំណឹងលេចឮក្រៅផ្លូវការនេះដែរ ដូច្នេះទស្សនិកជន មានតែបន្តចាំមើល
តទៅទៀតថា តើដំណឹងនេះពិត ឬយ៉ាងណា?

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី