CamNews

តារា 

សាន់ឆាយ បង្ហាញរូប មានផ្ទៃពោះ របស់នាង បន្ទាប់ពីរៀបការ ៣ ឆ្នាំ

ទស្សនិកជន ច្បាស់ជាធ្លាប់ បានស្គាល់រួច មកហើយថា អ្នកណាជា សាន់ឆាយ ។ សាន់ឆាយ គឺជា ឈ្មោះ តួស្រីម្នាក់ ក្នុងរឿងស្នេហា របស់តៃវ៉ាន់ ដ៏ល្បីដែល គេស្គាល់ថា F4 ។ ហើយតួ សាន់ឆាយ នោះសំដែង ដោយ តួស្រីម្នាក់គឺ អ្នកនាង Barbie Hsu ។



តារាសំដែងអ្នកនាង Barbie Hsu បានរៀបការ ជាមួយនិង ស្វាមីអស់ រយៈពេល ៣ ឆ្នាំមកហើយ ដែលនេះ ជាកូនទី ១ ហើយ ។ នាងបានបង្ហោះរូប នាងពពោះ កាលពីថ្ងៃទី ២ ធ្នូ កន្លងទៅនេះ ដែលធ្វើ អោយ ទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ។ ក្នុងវ័យ ៣៧ ឆ្នាំ Barbie Hsu ទើបតែមាន កូនជាលើក ទី១ ហើយនាង សប្បាយចិត្ត ខ្លាំងណាស់ ។

នាងធ្លាប់គិតថា នាងប្រហែលជា មិនអាចមាន កូនទេ តែឥលូវនេះ នាងសមតាម បំណងហើយ ។ យើង ក៏សូមចូលរួម អបអរសាទរដល់ Barbie Hsu ឬ សាន់ ឆាយផងដែរ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ asiaone 


Tags: cbiz star singer actress china chinese taiwan f4 barbie hsu