CamNews

តារា 

លាង សុផាឡែន នៅតែ​ជាប់មន្ទិលស្នេហ៍ ជាមួយ​ប្រុសជំនួញក្រៅស្រុក

ភ្នំពេញ៖ អតីតតារាចម្រៀង ធ្លាប់មានឈ្មោះល្បីគួរសម នៅក្នុងដំបូលផលិតកម្ម Big Man កញ្ញា
លាង សុផាឡែន បើទោះបីជាពេលនេះ នាងកំពុងតែមានវត្តមាន ឈរលើផលិតកម្មថ្មី ភ្លេងរីខដ
(Phleng Rec ord ) ក៏ពិតមែន ប៉ុន្តែបើគេសង្កេតមើលពីប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញ
របស់នាង ហាក់ដូចជា មិនទាន់មានភាពកំរើកឡើងវិញបន្តិចសោះឡើយ។ ខណៈដែលតារាស្រី
ស្រករថ្មី នាង គៀត សុវណ្ណាឡាង ហាក់កំពុងតែមានប្រៀបច្រើន ខ្លាំងជាងនាងបន្តិចទៅហើយ
នោះ។

ដ្បិតតែតារាចម្រៀងស្រីសម្តីស្រាល នាង លាង សុផាឡែន នៅមិនទាន់មានឱកាស សាងភាព
ល្បីល្បាញជាថ្មីឡើងវិញ នៅក្នុងផលិតកម្ម ភ្លេងរីខដ យ៉ាងណាក្តី ក៏ប៉ុន្តែបើក្រឡេកទៅមើលអំពី
ជីវិតឯកជន ខាងក្រៅរបស់នាងឯណោះវិញ គឺមានមហាជន ក៏ដូចជាបណ្តាញសារព័ត៌មាន ក្នុង
ស្រុកមួយចំនួន បានដាក់ការចាប់អារមុ្មណ៍ និងតាមដានរឿងរ៉ាវរបស់នាង មិនដែលដាច់នោះ
ឡើយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានមហាជនជាច្រើន បានដាក់ការចាប់អារម្មណ៍ខ្លាំង ទៅនឹង
រឿងរ៉ាវជីវិតស្នេហាឯកជន ខាងក្រៅ រវាងនាងជាមួយ បុរសវ័យកណ្តាលជាអ្នកជំនួញក្រៅស្រុក
ម្នាក់។ ប៉ុន្តែព័ត៌មាននេះ ក៏បានរសាត់ទៅឆ្ងាយវិញភ្លាមៗ បន្ទាប់ពីមានការចេញមុខបដិសេធ ពី
សំណាក់កញ្ញា លាង សុផាឡែន ដោយផ្ទាល់។

យ៉ាងណាក្តី ក្រោយពីព័ត៌មាននេះ បានស្ងប់ស្ងាត់បាត់ទៅវិញ មិនទាន់ទាំងបានយូរប៉ុន្មានផង
ពេលនេះ ក៏ស្រាប់តែលេចឮការខ្សឹបខ្សៀវថ្មីទៀតមកថា រឿងទំនាក់ទំនងស្នេហារវាង កញ្ញា
សុផាឡែន ជាមួយនឹងបុរសជំនួញក្រៅស្រុកនោះ គឺមិនទាន់ចប់នៅឡើយទេ ព្រោះថា ពេល
នេះអ្នកទាំងពីរ បាននឹងកំពុងតែទាក់ទងគ្នា យ៉ាងកៀកកិតបំផុត។

ផ្អែកតាមប្រភពព័ត៌មាន ដែលលេចឮចេញពីរង្វង់អ្នកសិល្បៈ ក្បែរតារាស្រីរូបនេះ បានបង្ហើបថា
បច្ចុប្បន្ន សុផាឡែន កំពុងតែរស់នៅយ៉ាងសប្បាយចិត្ត បើទោះបីជាពេលនេះ នាងនៅមិនទាន់
ស្តារបានមកវិញ នូវកេរ្តិ៍ឈ្មោះល្បី នៅក្នុងផលិតកម្ម ភ្លេងរីខត ក៏ដោយហេតុថា ពេលសព្វថ្ងៃ
នេះ នាងហាក់មានយឺអ៊ុនខ្ពស់ផ្នែកខាង ក្រៅច្រើនជាង មិនថាការរកស៊ី ឬមួយរឿងរ៉ាវជីវិតស្នេ-
ហានោះទេ។

បើតាមប្រភពដដែលនេះ បាននិយាយទៀតថា បុរសដែលកំពុងតែលង់ស្រឡាញ់មកលើ កញ្ញា
សុផាឡែន ម្នាក់នេះ ជាអ្នកជំនួញក្រៅស្រុក ឧស្សាហ៍ចុះឡើងស្រុកខ្មែរ។ ប៉ុន្តែគេមិនបានបញ្ជាក់
ប្រាប់ឱ្យដឹងច្បាស់ទេថា តើបុរសម្នាក់នោះបច្ចុប្បន្នកំពុងរស់នៅប្រទេសណានោះឡើយ ។

ជុំវិញព័ត៌មានខាងលើនេះនៅ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY
មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពី កញ្ញា លាង សុផាឡែន បាននៅឡើយទេ។ ដូច្នេះ Looking
TODAY នឹងធ្វើការទាក់ទង ដើម្បីសុំការបកស្រាយពីស្រីស្រស់ លាង សុផាឡែន នៅពេលក្រោយ។

តារាចម្រៀង ធ្លាប់សាងកេរ្តិ៍ឈ្មោះ នៅផលិតកម្ម Big Man កញ្ញា លាង សុផាឡែន បានចូលខ្លួន
ប្រឡូក ជាមួយវិស័យសិល្បៈ កាលពីអំឡុង ឆ្នាំ២០០៤។ ដំបូងឡើយ នាងច្រៀងនៅផលិតកម្ម
ផ្សេង ក្រោយមកទៀតនាង បានចូលច្រៀង នៅផលិតកម្ម Big Man ហើយចុងក្រោយនេះ នាង
បានហក់មកចូល ផលិតកម្ម ភ្លេងរីខដ ដែលជាសាខា របស់ ផលិតកម្ម រស្មីហង្សមាស៕

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖​ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment leang sophalen