CamNews

តារា 

ពេជ្រ សោភា ស្ថានភាព​ជំងឺឪពុក បាន​ធូរស្បើយ

ភ្នំពេញៈ ទស្សនិកជនធ្លាប់តែឃើញស្នាមញញឹម ភាពសប្បាយរីករាយ របស់តារាចម្រៀងល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា នៅលើឆាកតន្រ្តី តែគ្មានអ្នកណាដឹងទេថា ពេលនេះនាងកំពុង តែពិបាកចិត្តតឹងទ្រូងហារស្តី មិនចេញ ដោយសារតែលោកឪពុកជាទីស្រឡាញ់របស់នាង បានធ្លាក់ខ្លួនឈឺ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤នេះ តារាស្រី ក្រមិចក្រមើមកញ្ញា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា លោកឪពុករបស់នាង បានធ្លាក់ខ្លួន ឈឺកាលពីម្សិលមិញ ហើយពេលនេះគាត់កំពុងតែសម្រាកពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យ ឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញមានឈ្មោះថា “ប្រាម៉ា” ។ សម្រាប់អាការៈជំងឺរបស់គាត់ ពេលនេះបានធូរស្រាលច្រើនហើយ។

តារាចម្រៀង ដែលមានចរិករួសរាយរាក់ទាក់ ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា "ឪពុករបស់ខ្ញុំ គាត់មិនបានឈឺអ្វីធ្ងន់ធ្ងរទេ គឺជាជំងឺរបស់មនុស្សចាស់ និងក្រពះធ្លាយ ហើយសម្រាប់ខ្ញុំ និង ក្រុមគ្រួសារដំបូង ហាក់មានការ ភ្ញាក់ផ្អើលណាស់ ក្រោយពីឃើញពុកគាត់ ធ្លាក់ខ្លួនឈឺភ្លាមៗ បែបនេះ ព្រោះថាកន្លងមកពុកខ្ញុំ គាត់មានសុខភាពល្អ មិនដែលឈឺដូចពេលនេះទេ ។ ទោះ ជាយ៉ាងណាខ្ញុំ រួមជាមួយគ្រួសារ និងយកចិត្តទុកដាក់ថែរក្សាគាត់ ឲ្យឆាប់ជា ខ្ញុំនិងបងប្អូនខ្ញុំ ពិតជាស្រឡាញ់ពុកខ្លាំងណាស់" ។
ជាការពិតក្តីស្រឡាញ់របស់កូនគ្រប់ៗរូប ពិតជាមានដូចគ្នា ចំពោះឪពុកម្តាយរបស់ខ្លួន គ្មានកូនណាម្នាក់ចង់ឃើញ អ្នកជាទីស្រឡាញ់ ធ្លាក់ខ្លួនឈឺនោះទេ ។

ជាក់ស្តែងដូចជាតារាស្រីល្បីឈ្មោះ កញ្ញា ពេជ្រ សោភា បើទោះជានាងមានការមមាញឹក ជាមួយការងារច្រើន ដល់កម្រិតណាក៏ដោយ ក៏នាងបានឆ្លៀតពេល ទៅថែទាំមើល ការខុសត្រូវ ឪពុកនៅមន្ទីរពេទ្យ បំពេញកាតព្វកិច្ចជាកូនល្អ ។ បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហោះរូបថតមួយសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ស្តែងឲ្យឃើញថា ឪពុករបស់នាងធ្លាក់ខ្លួនឈឺ និងមានអ្នកគាំទ្រ ជាច្រើនក៏បានចូល ទៅ Comment ជូនពរ ទៅដល់ឪពុកនាង ឲ្យឆាប់ជាគ្រប់ៗគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news