កូរ៉េ ៖ កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េ គឺ លោក Taeyang និងមិត្តស្រីដំបូងរបស់ លោកគឺនាង Min Hyo Rin បានរៀបចំគម្រោងរៀបការរបស់ខ្លួនរួចរាល់អស់ហើយ គឺនៅថ្ងៃទី ០៣ ខែកុម្ភ ដើមឆ្នាំ ២០១៨ ខាងមុខនេះតែម្តង ។
ជុំវិញជាមួយនឹងការប្រកាសដំណឹងរៀបការនេះផងដែរ Taeyang ក៏មានការប្រុងប្រយ័ត្នខ្លាំងណាស់ដែរគ្រែ ល មានការប៉ះពាល់ ខណៈពេលដែលបុណ្យសពរបស់ Jonghyun ដែលកំពុងតែប្រារព្ធ ហើយក្រុមគ្រួសារសពក៏កំពុងតែជួបទុក្ខជាទម្ងន់ផងដែរ ។
ទទ្ទឹមនឹងនេះផងដែរ លោក Taeyang និងអនាគតភរិយាបានថ្លែងប្រាប់អ្នកកាសែតថា ចាស់ទមទាំងសងខាងបានរៀបចំពិធីនេះយ៉ាងស្ងប់ស្ងាត់ តាំងពីខែមុនមកម្ល៉េះ ហើយគម្រោងនេះនឹងត្រូវដំណើរការមុនពេល តារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះ ចូលបម្រើកងទ័ពនៅឆ្នាំក្រោយ ។
គួរបញ្ជាក់ឲ្យដឹងថា Taeyang និង Min Hyo Rin បានជួបគ្នាជាលើកដំបូងនៅក្នុងវីដេអូចម្រៀងមួយ កាលពីឆ្នាំ ២០១៤ ប៉ុន្តែអ្នកទាំងពីរមិនបានបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ រហូតដល់រយៈពេលមួយឆ្នាំកន្លងផុតទៅ Taeyang ក៏បានបែកធ្លាយព័ត៌មានភ្ជាប់ពាក្យ តាមរយៈគណនីអុិនស្រ្តាក្រាមផ្ទាល់របសលោក ៕
-ចុចអាន ៖ លេចធ្លាយរូបថតចុងក្រោយរបស់ Jonghyun ពេលផុតដង្ហើម នៅមន្ទីរពេទ្យ
-ចុចអាន ៖ មកដឹងសកម្មភាពរបស់ Jonghyun មុនពេលបញ្ចប់ជីវីតដោយធ្យូងគីមី
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo