CamNews

តារា 

ពេជ្រ សោភា រងការជេរ​ប្រមាថ​កប់ៗ​មាត់​ថា ឆ្កួត​ជាង​មនុស្ស​ស្រាត​ដើរតាម​ផ្លូវ

(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ នៅក្នុងផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ ត្រូ​​វបានទទួលរង នូវពាក្យសម្តីរិះគន់ និងការជេប្រមាថធ្ងន់ៗ ពីសំណាក់ស្រ្តីម្នាក់ ដែលបានធ្វើឡើង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ផ្ញើសារជេប្រទេចធ្ងន់ៗ មកលើរូបនាង​ ជុំវិញការចេញបទចម្រៀងថ្មី ចរាចរលក់នៅលើទីផ្សារ។

នៅក្នុងអត្ថន័យខ្លឹមសារ ដែលត្រូវបានម្ចាស់Account ឈ្មោះ Seyean Khmer សរសេរបង្ហោះផ្ញើ​សារការរិះគន់ លើតារា​ចម្រៀង ពេជ្រ សោភាថា «អញចង់ប្រាប់ង៉ែង ឥឡូវនេះឆ្កួតជាង​មនុស្ស​ស្រាតដើរ តាមផ្លូវទៀត។ អញមិនចង់ទើសទេ ហើញអញចង់ប្រាប់ថា ចេញបទទាំង​អស់បើឲ្យ​អ​ញ ក៏អញមិនយកមកមើលនាំអស់ភ្លើងអញទេ..!»។

អត្ថន័យខ្លឹមសារដដែលនេះ បានសរសេរទៀតថា អញចង់ប្រាប់ង៉ែងថា អញ​មើលទូរទស្សន៍​ចេះ​តែឃើញង៉ែង រហូតបានអញទើស។ មិនត្រឹមតែប៉ុណ្ណោះ Account ឈ្មោះ Seyean Khm​erក៏បានជេរប្រមាណដៀមដាមដល់អ្នកម្តាយរបស់តារាសចម្រៀង ពេជ្រ សោភា ទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីរងនូវពាក្យសម្តីរិះគន់ និងជេរប្រមាថលើតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ដោយមិនសំចៃមាត់ ពីសំណាក់ម្ចាស់ acount ខាងលើនេះភ្លាមៗ គេក៏សង្កេតឃើ​ញ​ តារាចម្រៀងរូបនេះ ហាក់មានការក្តៅក្រហាយខ្លាំង នៅក្នុងចិត្ត ព្រោះតែទទួលយកមិនបា​ននូវពាក្យសម្តី អសុរោះទាំងនេះ រួចនាងក៏បានចេញមុខសរសេរសារតប ទៅវិញថា «ហេតុអ្វី​ក៏​បងទើស បើមិនចូលចិត្តបទចម្រៀង ចូលឆ្នាំរបស់ខ្ញុំ បងរំលងទៅ បងនឹងលែងទើសហើយ នេះ​ជាពិធីល្អបំផុត សម្រាប់បង។ ចង់ប្រាប់បងថា បទ Original Song មានមនុស្សច្រើនណាស់​ ចូល​ចិត្តបទខ្ញុំ មានតែបងទេ អត់ចូលចិត្តបទខ្ញុំ ហើយកុំប៉ះពាល់ម្តាយ របស់ខ្ញុំ អរគុណ !»។

ទោះបីជាយ៉ាងណាក៏ដោយ គេពុំបានដឹងទេថា តើតារាចម្រៀង ពេជ្រ សោភា ជាមួយនឹងស្រ្តីម្ចាស់ Account ឈ្មោះ Seyean Khm​er ម្នាក់នេះធ្លាប់មានជម្លោះ ឬបញ្ហាអ្វីនឹងគ្នា កាលពីមុននោះឡើយ ទើបរហូតឈានដល់មានការសរសេរសាររិះគន់ និង ជេប្រមាថធ្ងន់ៗ តាមរយៈណ្តាញសង្គមហ្វេសប៊ុក បែបនេះ៕​


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pich sophea