CamNews

តារា 

ការពិតកញ្ញា សុិន យូប៊ិន និង ភិន សុដាលីស មានទំនាក់ទំនងនឹងគ្នាលើសពីមិត្តក្នុងវិស័យសិល្បៈទៀត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្អាត កញ្ញា សុិន យូប៊ិន និងតារាស្រីរូបស្រស់ អ្នកនាង ភិន សុដាលីស ត្រូវបានគេដឹងថា អ្នកទាំងពីរមិនមែនត្រឹមតែជាមិត្តជាមួយគ្នានៅក្នុងវិស័យសិល្បៈ ប៉ុន្តែគឺលើសជាងនេះទៅទៀត ។ 

កាលពីម្សិលមិញនេះ តារាល្បីរូបស្អាតទាំងពីរដួងនេះបានបណ្តើរគ្នាទៅចូលរួមពិធីមង្គលមួយ ព្រមទាំងថតរូបបង្ហោះនៅលើគណនី instagram រៀងៗខ្លួនយ៉ាងស្និទ្ធស្នាលទៀតផង ។ ហើយក្នុងនោះអ្នកនាង ភិន សុដាលីស ក៏បានបង្ហោះរូបថតជាមួយ សុិន យូប៊ិន ដោយភ្ជាប់​មកជាមួយនិងចំណងជើងថា "មិត្តភក្តិកាលនៅវិទ្យាល័យ" ។ ដោយយោងតាមពាក្យសម្តីទាំងអស់នេះហើយ អាចបញ្ជាក់បានយ៉ាងច្បាស់ថា អ្នកទាំងពីរមានទំនាក់ទំនងជិតដិតនឹងគ្នាតាំងពីកាលសម័យនៅរៀនមកម្ល៉េះ ៕








ដោយ ៖ គន្ធា

ប្រភព ៖ katy&yubin