CamNews

តារា 

ព្រោះតែបុរសសង្ហា Rain អ្នកនាង ភិន សុដាលីស សុខចិត្ត ឈរប្រជ្រៀតមើលជាមួយគេដែរ

ព័ត៌មានកំសាន្ត ៖ អ្នកនាង ភិន សុដាលីស ក៏បានទៅចូលរួមក្នុងកម្មវិធី Smart Maga Concert ដោយសុខចិត្ត ឈរប្រជ្រៀតមើលជាមួយគេឯងដែរ ខណៈខ្លួនគឺជាតារាល្បីលំដាប់ជួរមុខនៅក្នុងប្រទេសកម្ពុជា ។ 

នៅក្នុងនោះផងដែរ អ្នកនាង ភិន សុដាលីស មិនមែនចូលរួមក្នុងនាមជាតារាកិត្តិយសអ្វីនោះទេ ពោលគឺចូលរួមជាអ្នកគាំទ្រធម្មតាៗដូចជា Fans ដទៃទៀតផងដែរ ដោយប្រជ្រៀតជាមួយអ្នកគាំទ្រផ្សេងទៀត ពិតជាមិនធម្មតាមែន ។ 

ដោយយោងតាមរូបថតនិងសកម្មភាពទាំងអស់នេះក៏បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា អ្នកនាង ភិន សុដាលីស ក៏ជាអ្នកគាំទ្រដ៏អស្ចារ្យម្នាក់របស់ស្វាមី នាង Kim Tae Hee ផងដែរ ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Rain Kim Tae Hee Jung Ji Hoon Phen sodalis