CamNews

តារា 

ស៊ីន យូប៊ីន​ ផ្ទុះកំហឹង​នឹង​ព័ត៌​មាន ចោល​ស្នេហ៍​​​និស្សិត​ស្រវា អ្នក​ជំនួញ​ឆ្លង​ទី្វប និង​ចាត់​ទុក

(ភ្នំពេញ)៖ បន្ទាប់ពីបណ្ដាញសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា ស្រីស្អាត ស៊ីន យូប៊ីន កំពុងតែចោលនិស្សិត ទៅស្រវាអ្នកជំនួញឆ្លងទ្វីប ចេញផ្សាយកាលពីពេលថ្មីៗនេះ រួចមក បានធ្វើឲ្យស្រីស្អាតមានសម្រស់ផូរផង់ ស៊ីន យូប៊ីន ផ្ទុះកំហឹង និងបានចេញមុខបកស្រាយ តាមរយៈបណ្ដាញសង្គម Facebook របស់នាង ដោយបានច្រានចោលនូវព័ត៌មានខាងលើនេះទាំងស្រុង និងចាប់ទុកថា ជាព័ត៌មានប្រមាថលើកិត្តិយសរបស់នាង ក្នុងនាមជាស្រី និងជាតារាខ្មែរមួយរូប។

ស៊ីន យូប៊ីន បានសរសេរនៅក្នុង Facebook របស់ខ្លួន ដោយ ទំព័រកំសាន្ត សូមដកស្រង់ទាំងស្រុង មិនធ្វើអត្ថាធិប្បាយបន្ថែមថា «នាងខ្ញុំ Shin yubin សូមចេញមុខបកស្រាយចំពោះព័ត៌មានមិនពិតមួយ ដែលថ្មីៗនេះ website កម្ពុជាថ្មីបានចុះផ្សាយ បង្កាច់បង្ខូចកេរ្ត៍ឈ្មោះនាងខ្ញុំក្រោមប្រធានបទចំណង ជើងថា(ស៊ីនយូប៊ីនចោលស្នេហ៍​និស្សិត ស្រវាអ្នកជំនួញឆ្លងទី្វប)នាងខ្ញុំសូមបញ្ជាក់ឲ្យមហាជន ពិសេស fanclub របស់នាងខ្ញុំ ឲ្យបានជ្រាបថា នាងខ្ញុំ មិនបានមានស្នេហាជាមួយនិស្សិម្នាក់ រយៈមួយឆ្នាំនោះទេ រឹតតែមិនមានអ្នកជំនួញឆ្លងទ្វីបឯណា មកផ្គាប់ផ្គន់ផ្តល់ជំនួយដែរ...រាល់ពាក្យពេចន៍ដែលអស់លោកកម្ពុជាថ្មី បានសរសេរ គឺប្រឌិតរឿង ដើម្បីផលប្រយោជន៍របស់ខ្លួន ហើយបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ខ្លាំងមែនទែន ដែលក្នុងនាមនាងខ្ញុំជានារីខ្មែរ និងជាសិល្បការិនីខ្មែរមួយ រូបនាងខ្ញុំពិតជាមិនអាចទទួលយក ការប្រមាថបែបនេះបានឡើយ»។

ស៊ីន យូប៊ីន បានបន្តទៀតថា «ក្នុងនាមលោកជាអ្នកសារព័ត៌មាន លោកប្រើប្រយោគថា ដឹងពីប្រភពមិនច្បាស់លាស់ ឬប្រភពជិតដិត....ចង់និយាយថា ពាក្យនេះគ្រាន់តែជាលេស របស់អស់លោក ដើម្បីបង្កាច់បង្ខូចគេតែប៉ុន្នោះ ហើយអស់លោកថា មិនអាចទាក់ទងនាងខ្ញុំ ដើម្បីបំភ្លឺបាន ប៉ុន្តែជាក់ស្តែង គឺទូរស័ព្ទនាងខ្ញុំបើកជានិច្ច ហើយមិនឃើញអស់លោក​ call មកទេ ហើយការចុះផ្សាយក៏អស់លោក មិនបានសម្ភាសន៍នាងខ្ញុំ នោះដែរ...បើអស់លោក មិនបានជួយឲ្យសិល្បៈខ្មែររីកចំរើនទេ គួរកុំធ្វើឲ្យអ្នកសិល្បៈខ្មែរ អាប់ឱនដោយសារតែអស់លោក...។ ប្រយោជន៍របស់លោក គឺការប្រឌិតរឿងមិនពិត រកប្រធានបទថ្មី ដើម្បីឲ្យសារព័តមានរបស់លោក ត្រូវបានគេចាប់អារម្មណ៍ តែលោកកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះនាងខ្ញុំ ក៏ដូចជាសិល្បករ សិល្បការិនីខ្មែរ ។ សូមផ្តល់សារសំខាន់ ចំពោះកិត្តិយសស្ថាប័ន និងវិជ្ជាជីវៈរបស់ខ្លួនផង។ សូមអភ័យទោស បើនាងខ្ញុំ ប្រើពាក្យពេចន៍លើសលោះ លើរៀមច្បង»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Shin yubin Star news local news