CamNews

តារា 

ធ្លាប់តែស្តាប់គាត់ច្រៀងជាភាសាខ្មែរយើង តែពេលស្តាប់កញ្ញា នីឡា ច្រៀងបទបរទេសវិញ គឺថា....(វីដេអូ)

ភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា គឺជាតារាចម្រៀងមួយដែលមានសម្លេងស្រទន់ ហើយក៏អាចទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងច្រើនពីមិត្តៗយុវវ័យ ទាំងសម្លេងនិងរូបសម្រស់ដ៏ស្រស់សោភាផងដែរ ។ 

ប្រជាជនយើងភាគច្រើនធ្លាប់បានស្តាប់បទចម្រៀងរបស់ កញ្ញា ជាភាសាខ្មែរ តែពេលនេះងាកមកចាប់អារម្មណ៍ជាមួយបទបរទេសដែល កញ្ញា វ៉ាន់ នីឡា បាន Cover វិញម្តង ។ ហើយបទនោះគឺមានចំណងជើងថា "Perfect" ដែលជាបទដ៏ល្បីមួយ ។ ធ្លាប់តែស្តាប់គាត់ច្រៀងជាភាសាខ្មែរយើង តែពេលស្តាប់កញ្ញា នីឡា ច្រៀងបទបរទេសវិញ គឺថាពិរោះមិនចាញ់ម្ចាស់ដើមប៉ុន្មានទេ ។ តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕



ដោយ ៖ គន្ធា


Tags: Vanilla