កាលពីថ្ងៃទី 19 មិថុនា 2011 កន្លងទៅ មានរថយន្តទំនើបៗជាច្រើនដូចជា Ferrari 458 Italia,
Ferrari California, Aston Martin Rapide និង Lamborghini LP570-4 Superleggera បានមក
ជួបជុំគ្នានៅទីក្រុង ហាណូយ ប្រទេសវៀតណាម យ៉ាងច្រើនកុះក ។
នេះជាលើកដំបូងដែលរថយន្តទំនើបៗជាច្រើនបានប្រមូលផ្តុំគ្នា ដើម្បីត្រៀមបង្ហាញខ្លួននៅ
ក្នុងកម្មវិធីមួយមានឈ្មោះថា "Supercar Club " ដែលមានវត្តមានសមាជិកសំខាន់ៗចំនួន
25 រូប រួមទាំងម្ចាស់របស់ក្រុមហ៊ុន CT Brothers លោក Phan Hung Cuong ផងដែរ ។
រថយន្តទំនើបៗនៅទីលានពហុកីឡាដ្ឋាន My Dinh
រថយន្តទំនើបៗនៅលើវិថីនៃទីក្រុង ហាណូយ
Bentley Continental GT ពណ៌លឿង
Rolls-Royce Phantom
Aston Martin DB9 Volante រថយន្តនេះនៅក្នុងប្រទេស អាមេរិច មានតំលៃ 185000 USD
រថយន្តម៉ាក Phantom
Ferrari California
Aston Martin Rapide, coupe 4 របស់ក្រុមហ៊ុនប្រទេស អង់គ្លេស តំលៃនៅក្នុងប្រទេស
អាមេរិច ប្រហែល 198.000 USD ។
Lamborghini វិវឌ្ឍន៍ពី Gallardo LP560-4 តែ LP560-4 ស្រាលជាង 70kg ,Lamborghini
មានម៉ាស៊ីនធុន V10 ចំណុះ 5.2 liters សំបកទួនិង ប្រព័ន្ធ ផលិតពី អាលុយមីញ៉ូម ។
កំលាំងម៉ាស៊ីន 570 សេះ 8,000 rpm/នាទី កំលាំង រង្វិល 540 Nm 6,500 rpm/នាទី ។
Lamborghini ប្រើប្រអប់លេខ e-Gear ។
Ferrari F430
តំលៃរថយន្តទំនើបៗនៅក្នុងប្រទេស វៀតណាម មានតំលៃខ្ពស់ជាងបីដងបើប្រៀបធៀប
ជាមួយបណ្តាប្រទេសផ្សេងៗ ដោយសារតែតំលៃពន្ធនាំចូលមានកំរិតមួយខ្ពស់ សំរាប់
ផលិតផលដែលនាំចូលពីបរទេស ជាពិសេសលើរថយន្តនេះតែម្តង ៕
(ប្រភពពី Vnexpress)
ដោយ៖ យ៉ាវីន