CamNews

តារា 

កូនស្រីរបស់ Beyonce ក្លាយជាពលរដ្ឋកិត្តិយស

កូនស្រីរបស់ diva R&B និង rapper Jay Z ត្រូវបានគេយល់ថា បានជួយអោយកោះ Hvar នៅ
Croatia ទទួលបានកំណើនភ្ញៀវទេសចរណ៍។

Blue Ivy Carter កូនស្រីមិនទាន់គ្រប់ ១ឆ្នាំ របស់គូស្នេហាដែលមានឥទ្ធិពលបំផុតក្នុងវិស័យតន្ដ្រី
នៅ Hollywood គឺនាង Beyonce និង Jay Z ទើបត្រូវបានអាជ្ញាធរកោះ Hvar នៅ Croatia តែង
តាំងជាពលរដ្ឋកិតិ្ដយស។

មូលហេតុដែល Blue Ivy ទទួលបានកិត្ដិនាមនេះ គឺដោយសារ Beyonce បានដាក់ឈ្មោះកូនស្រី
នាងដោយយកតាមឈ្មោះដើមឈើមួយប្រភេទដែលមានពណ៌បៃតងដូចធម្មតា ដែលដុះនៅលើ
កោះ Hvar។

គួររំឭកថា Blue Ivy បានចាប់កំណើតកាលពីខែមករា ឆ្នាំទៅ ហើយ Beyonce បានសម្រេចចិត្ត
ជ្រើសរើសឈ្មោះនេះ ដាក់អោយកូនរបស់នាង។ នៅក្នុងដំណើរលំហែកាយនៅ Croatia កំពូល
តារាចម្រៀង Beyonce បានប្រទះឃើញដើមឈើមួយដើម ដែលធ្វើអោយនាងចាប់អារម្មណ៍។

Beyonce ធ្លាប់បានថ្លែងថា ៖ “ខ្ញុំគិតថា កូនរបស់ខ្ញុំនឹងមានឈ្មោះ Blue Ivy ព្រោះវាសក្ដិសមនឹង
កូនរបស់ខ្ញុំណាស់”។ ចាប់តាំងពីពេលនោះមក កំណើនភ្ញៀវទេសចរណ៍នៅ Croatia បានកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

Pjerino Bebic អ្នកតំណាងអាជ្ញាធរ Hvar ថ្លែងថា ៖ “រឿងរ៉ៅស្ដីពីប្រភពឈ្មោះនៃកូនស្រីរបស់ Beyonce បាននាំមកនូវការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកសារព័ត៌មាន ហើយបានធ្វើអោយ
ភ្ញៀវទេសចរណ៍ជាច្រើននាំគ្នាទៅកាន់កោះ Hvar។ មូលហេតុនេះហើយ ដែលនាំអោយយើងខ្ញុំ
បានសម្រេចផ្ដល់កិត្តនាម “ពលរដ្ឋកិត្តិយស” នេះជូនដល់កូនស្រីរបស់ Beyonce”៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing

 

 


Tags: Beyonce star