CamNews

តារា 

ស្ងាត់ៗតារា​ចម្រៀង​ Harry Styles ​​លួច​ណាត់ ជួប​តា​រា​ម៉ូ​ដែល​ស្រី Kendall Jenner

(អង់គ្លេស)៖ តារាបរទេសពីរដួង ដែលជាទីចាប់អារម្មណ៍ របស់ទស្សនិកជនគឺ Harry Styles ដែលជាតារាចម្រៀងអង់គ្លេស និងជាអ្នកនិពន្ធទំនុកច្រៀងវ័យ២១ឆ្នាំ ត្រូវបានគេប្រទះឃើញ​កំពុង​ មានទំនាក់ទំនងស្ងាត់ៗ ជាមួយនាង Kendall Jenner ជនជាតិអាមេរិកាំង ដែលជាតារាបង្ហាញម៉ូត ដ៏ស្រស់សោភាម្នាក់។

អ្នកទាំងពីរបានចំណាយពេល ទទួលទានអាហារល្ងាចជាមួយគ្នា នៅឯភោជនីយដ្ឋាន Blanchards ស្ថិតនៅលើកោះ Caribbean មើលទៅរ៉ូមែនទិកខ្លាំងណាស់នា ឱកាសឆ្នាំថ្មីនេះ​។ នៅពេល​ត្រូវសាកសួរ ពីរឿង​ដែលខ្លួនបានណាត់នាង Kendall Jenner ទៅបរិភោគអាហារ ជាមួយគ្នាមែនឬយ៉ាង​ណា​? Harry បែរជាឆ្លើយបែបលេងសើចថា យើងពិតជាចេញទៅក្រៅ ទទួលទានអាហារល្ងាច ប៉ុន្តែនោះមិនពិតទេគ្រាន់តែ ជាការស្មានប៉ុណ្ណោះ។

ទោះជាយ៉ាងណា ចម្លើយរបស់តារាចម្រៀងប្រុសម្នាក់នេះ ត្រូវបានទស្សនិកជនលើកឡើងថា គ្មានតារាណាម្នាក់ហ៊ានទទួលស្គា ល់ការពិតពី អ្វីដែលខ្លួនកំពុងធ្វើទេ ព្រោះតែគេខ្លាចបាត់បង់ ប្រជាប្រិយភាពពីអ្នកគាំទ្រ។ រីឯតារាម៉ូដែលស្រីវិញ ក៏មិនបានឆ្លើយតបបែបណានោះដែរ ចំពោះរឿង​ពួកគេលបជួបគ្នា៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Star news Breking news Hollywood Beyonce One Direction