CamNews

តារា 

នាង Kim Kardashian តា​រា​​ស្រី​​ហ៊ាន​​ថត​​អាក្រាត​​កាយ ​ប៉ុន្តែ​មិន​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ​ដាច់

(អាមេរិក)៖ Kim Kardashian តារាសម្តែង និងជាតារាម៉ូដែលវ័យ៣៥ឆ្នាំ បានស្វាគមន៍កូនប្រុសដំបូងរបស់នាង ដែលជាកូនទីពីរជាមួយស្វាមី គឺលោក Kanye West ដែលបានសម្រាល កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពីសម្តីរបស់តារាស្រីរូបនេះ គឺនាងតែងតែហ៊ានបញ្ចេញគ្រប់រូបភាព ឲ្យទស្សនិកជនបានឃើញ មិនថា​តែជារូបភាព​អាក្រាត ប៉ុន្តែរឿងមួយ ដែលនាងមិនធ្លាប់​ធ្វើនោះ គឺការបំបៅដោះកូន ទៅទីសាធារណៈ ដោយ Kim Kardashian មិនចូលចិត្តការធ្វើ​បែបនេះ​ឡើយ បើទោះបីជាតារាស្រីខ្លះ តែងតែនិយមឲ្យកូនបៅ​ដោះ នៅមុខមហាជន​ក៏ដោយ។

Kim Kardashian មានកូនស្រីម្នាក់ ឈ្មោះ North West និងកូនប្រុសទើបនឹងកើត បានជាងមួយខែ មាន ឈ្មោះ Saint ហើយនាងនិងស្វាមីពិតជា មានសុភមង្គលខ្លាំងណាស់ សម្រាប់ការមានបុត្រទាំងពីរនេះ ប៉ុន្តែទោះជាយ៉ាងណា ការលើកឡើងរបស់តារាស្រីរូបនេះ នៅតែបញ្ជាក់ថា ទោះបីនាងមានកូនប៉ុន្មាននាក់ ក៏មិនអាចឲ្យកូនបៅដោះ នៅទីសាធារណៈដែរ ព្រោះវាជារឿងដែលនាងគិតថា មិនស័ក្តិសមឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Int news Star news Breking news Hollywood Beyonce One Direction Kim Kardashian