CamNews

តារា 

ផ្ទុះរឿងធំរវាង កំពូលតារាចម្រៀង​ ឱកសុគន្ធកញ្ញា និងម្ចាស់គណនី Facebook ឈ្មោះ Ah Smey leader sloy

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះបានលេចឡើងនូវរឿងដែលកំពុងតែក្តៅគគុក ពីសំណាក់បងប្អូនដែលបានប្រើប្រាស់ បណ្តាញសង្គម Facebook បានឲ្យដឹងថា មានប្រជាជនរាប់លាន់នាក់កំពុងតែនិយាយអំពីនារីម្នាក់ដែលមានឈ្មោះថា Ah Smey leader sloy ដែលរូបនាងតែងតែសរសេរមិនល្អអំពីអ្នកដទៃ និងចូលចិត្តកាត់ត រូបរបស់អ្នកដទៃប្រៀបជាមួយនឹងខ្លួនឯង ហើយទទ្ទឹមនឹងនេះដែរ ក៍មានបងប្អូនដែលបានប្រើប្រាស់  នៅក្នុងបណ្តាញសង្គម Facebook ជាច្រើនបានធ្វើការរិះគន់ទៅកាន់ នារីម្នាក់ឈ្មោះនៅក្នុងគណនីហ៊្វេសប៊ុករបស់នាងមានឈ្មោះថា  Ah Smey leader sloy ។ ហើយជាពិសេសនោះ ក្រុមការងារ Camnews បានសង្កេតឃើញថា មានតារា ២ រូបដែល Ah Smey leader sloy បានលើកឈ្មោះដើម្បីនិយាយមិនល្អនោះគឺ តារាស្រី ២ ដួងនោះគឺកំពូលតារាចម្រៀង ឱកសុគន្ធកញ្ញា និង ពេជ្រ​ សោភា ។ 

ក្រោយមកក៍បានផ្ទុះដំណឹងដ៍ធំបានកើតមានឡើងតាមរយៈបណ្តាញសង្គមគេហទំព័រផ្ទាល់របស់ តារាចម្រៀង ឱកសុគន្ធកញ្ញា ដោយបានលើកឡើងថា ៖


" ក្នុងនាមខ្ញុំជា Admin របស់់ Page បងស្រី ឱកសុគន្ធកញ្ញា សូមជម្រាបដល់ម្ចាស់ Profile នឹង Page ខាងក្រោមនេះឲ្យបានជ្រាបថា ប្រសិនបេីអ្នកមិនបញ្ឈប់ការប្រេីប្រាស់ពាក្យសំដីអាសុរមកកាន់គាត់ទៀតទេ យេីងខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអំពេីដែលអ្នកកំពុងប្រព្រឹត្តនេះ ព្រោះវាជាអំពេីមួយដែលបំពានដល់បុគ្គលដទៃ ហេីយថែមទាំងមាក់ងាយដល់ជីវិតរបស់គាត់ទៀតផង ដូច្នេះសូមអ្នកបញ្ឈប់នូវទង្វេីបែបនេះជាបន្ទាន់ ប្រសិនបេីនៅតែមានការផុសបែបនេះទៀត យេីងនឹងស្វែងរកម្ចាស់ Page នេះហេីយនឹងចាត់វិធានតាមផ្លូវច្បាប់ដេីម្បីព្រមានដល់អ្នកក្រោយៗទៀតក្នុងការប្រព្រឹត្តបែបនេះ សូមអរគុណ! "

ក្រោយពីបានអាននូវរឿងរ៉ាង ខាងលើនេះហើយយ៉ាងណានោះ ក្រុមការងារ Camnews នឹងបន្តការចេញផ្សាយព័ត៌មានថ្មីៗដែលគ្មានដែនកំនត់សម្រាប់អស់លោក លោកស្រីទាំងអស់គ្នាឲ្យបានជ្រាប ៕ 








ដោយ ៖ គន្ធា


ប្រភព ៖ ហ៊្វេសប៊ុក


Tags: Aok Sokunkanha Pich sophea