CamNews

តារា 

កូនទី២​ របស់ ស៊ុក សុភា កើតមកមានបញ្ហាផ្នែក​ សុខភាព

ភ្នំពេញៈ  អតីតតារាសម្តែង ធ្លាប់មានឈ្មោះ បោះសំឡេង លើវិថីសិល្បៈ លោក ស៊ុក សុភា
បានផ្អាកពី ការងារសិល្បៈ ដោយ ទៅសម្ងំ រស់នៅយ៉ាង មានសេចក្តីសុខជាមួយ ភរិយារូប
ស្រស់ នៅអូស្ត្រាលី ។ ថ្មីៗនេះភរិយារបស់លោក ទើបតែសម្រាល បានកូនប្រុសទី២ ប៉ុន្តែកូន
ប្រុសបណ្តូលចិត្ត របស់លោក ដែលទើបតែកើតនោះ ហាក់មិនសូវមានសុខភាពល្អ ប៉ុន្មានទេ ។

កាលពីម្សិលមិញ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់ភរិយាលោក ស៊ុក សុភា
បានរំលេចរូបថត ជាច្រើន សន្លឹក បង្ហាញពីការសម្រាល បានប្រុសទី២ របស់ពួកគេ ចាប់តាំងពី
បានរៀបការ តាមប្រពៃណីមក គឺបានទទួល ចំណងដៃអាពាហ៍ពិពាហ៍ កូនស្រីសំណព្វចិត្ត និង
កូនប្រុសម្នាក់ទៀត ដែលទើបតែឆ្លងទន្លេថ្មីៗនេះ ។

តាមរយៈរូបថត ដែលភរិយារូបស្រស់ របស់តារាសម្តែង លោក ស៊ុក សុភា បានបង្ហោះនៅ
លើ បណ្តាញទំនាក់ទំនង សង្គមនោះ បានសរបញ្ជាក់ឲ្យឃើញថា ក្រោយពីឆ្លងទន្លេ ម្តាយ
របស់ទារក មានសុខភាពល្អ តែសម្រាប់ទារកដែលបានកើតមកភ្លាម ហាក់ មានសុខភាព
មិនសូវរឹងមាំទេ ដោយតម្រូវឲ្យសម្រាក នៅមន្ទីរពេទ្យ ឲ្យក្រុមគ្រូពេទ្យពិនិត្យ និងថែទាំសុខ
ភាព យ៉ាងយកចិត្តទុកដាក់បំផុត ។

គួរបញ្ជាក់ថា លោក ស៊ុក សុភា បានសម្រេចចិត្ត រៀបមង្គលការ យ៉ាងអធិកអធម កាលពីចុង
ខែមិថុនា ពាក់កណ្ដាលឆ្នាំ២០១២ ជាមួយនារីរូបស្រស់ ជាអណិកជនខ្មែរ រស់នៅអូស្រ្តាលី
គឺនាង ហ្សារីណា ខណៈដែលពួកគេទាំងពីរ មានកូនស្រី១ មុនក្រាបផ្ទឹមរៀបការទៅហើយ។
ក្រោយពីមានចំណងស្នេហ៍ឆ្លងទ្វីប លោក ស៊ុក សុភា ហាក់ឆាកឆ្ងាយពី ការងារសិល្បៈស្ទើរតែ
ទាំងស្រុង ដោយលោកមានភារកិច្ច ជាមន្រ្តីពង្រឹងបក្ស នៅក្នុងខេត្តកំពត មុនពេលបោះឆ្នោត
តាមរយៈការផ្ដល់ មុខតំណែងទ្រើសគ្រាន់បើ ក្នុងចរន្តការងារ។ ប៉ុន្តែរវាងលោក និងភរិយាក៏
ធ្លាប់លេចឮ ភាពរកាំរកូសម្ដង រួចមកហើយដែរ មុនពេលភរិយាលោក ចេញទៅអូស្ត្រាលី
តែពីរនាក់កូនស្រី។

យ៉ាងណាក៏ដោយ រហូតមកពេលនេះ ក្រោយពីស្ងប់ស្ងាត់ ពាក្យចចាអារ៉ាម នៃជម្លោះ លោក
ស៊ុក សុភា និងភរិយាសាច់ចាំ នាងហ្សារីណា បានទទួលនូវចំណងដៃ កូនប្រុសម្នាក់ទៀត
ដែលទើបតែប្រសូត្រ កាលពីពេលថ្មីៗនេះ ជាហេតុធ្វើឲ្យព័ត៌មាន រអេចរអូចទាំងឡាយ ផុត
រលត់ទៅដោយឯកឯង និងប្រែមកវិញនូវ ពាក្យជូនពរ ឲ្យពួកគេទាំងពីរ ពោរពេញដោយ
សុភមង្គលហៀរហូរ ជាមួយនឹងចំណងដៃ កូនប្រុសទី២នេះ ៕

 


ដោយ ៖​ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment suk sophea