CamNews

តារា 

«Theara Bun » ផ្ញើសារ​បបួល វណ្ណ ម៉ូនីកា បញ្ចេញ​រូប​ស្រាត, នាង​ប្រកាស​រក​មុខ​ម្ចាស់​ពិត

ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះ ពាក់ព័ន្ធរឿងរ៉ាវជម្លោះ ហែកហួរគ្នារវាងស្ត្រីម្នាក់ ដែលនិយាយចោទប្រកាន់បង្ខូចកិត្តិយស របស់តារាសម្តែងសាច់ស្អាតកញ្ញា វណ្ណ ម៉ូនីកា ថានាងជាមនុស្សរមើលគុណនិងរឿងជម្លោះក្តៅកគុក ជាមួយអតីតគូស្នេហ៍ចាស់មកនោះ ស្រាប់តែថ្មីៗនេះ តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា បានពើបប្រទះនូវរឿងអាស្រូវមួយទៀត គឺត្រូវបុរសម្នាក់ដែល ប្រើ Accuont Facebook ឈ្មោះ Theara Bun បានផ្ញើសារ និយាយពាក្យសម្តី មិនសមរម្យជាមួយ នាងរហូតធ្វើឲ្យប្ដឹងឈួលចុងច្រមុះ ប្រកាសរកមុខ ជនអគតិនោះ ជាសាធារណៈ។

តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា ត្រូវបានគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងហាក់ជួបប្រទះនូវរឿងរ៉ាវអាស្រូវផ្ទួនៗ គ្នាឥតដាច់សោះ ពោលគឺចាប់តាំងពីនាង ផ្តាច់ទំនាក់ទំនងស្នេហា ជាមួយអតីតសង្សាចាស់លោក វ៉ាត លីម៉េង នាពេលកន្លងមក។ បើទោះបីជាបញ្ហាទាំងនោះ នាងតែខំព្យាយាមជៀសឲ្យផុតយ៉ាងក្តី ក៏វានៅតែកើតមានបន្តបន្ទាប់ ដែលមានការសង្ស័យថាអាចជាស្នាដៃរបស់មនុស្សតែមួយក្រុម ដែលតែងចង់តាមធ្វើ បាបនាង។

សម្រាប់រឿងថ្មី ទើបកើតឡើងលើតារាសម្តែង វណ្ណ ម៉ូនីកា ពេលនេះ ខណៈដែលAccuont Facebook មួយមានឈ្មោះថា Theara Bunបានផ្ញើសារតាមហ្វេសប៊ុក ដោយនិយាយបបួល នាងលេង Chat លក្ខណៈបង្ហាញរូបភាពសិចស៊ី។ ប៉ុន្តែភ្លាមៗនោះ បន្ទាប់ពីទទួលបានការផ្ញើរ បែបមាន ចរិកឈ្លើយបែបនេះ កញ្ញា វណ្ណ ម៉ូនីកា ក៏បានសរសេរបញ្ចេញប្រតិកម្មប្រកាស នៅលើរបស់ខ្លួនបង្ហោះ ជាសាធារណៈថា «តើមានបងប្អូនណា ស្គាល់អាប្រុសម្នាក់នេះក៏អត់ ជួយប្រាប់ខ្ញុំផង ខ្ញុំជូនរង្វាន់ បើស្គាល់វា ព្រោះប្រុសម្នាក់នេះ វាបានឆាតមកគំរាមខ្ញុំអ៊ីចឹង ខ្ញុំកំពុងរកមុខវា..»។

កញ្ញា វណ្ណ ម៉ូនីកា បានឲ្យដឹងថា ក្រៅពីផ្ញើសារតាមហ្វេសប៊ុក ដោយនិយាយល្បួងនាង លេងChat លក្ខណៈបង្ហាញរូបថតសិចស៊ី ហើយAccuont Facebookឈ្មោះTheara Bunថែមទាំងបានផ្ញើសារនិយាយគំរាមទៀតផង។ យ៉ាងណាមិញគេ នៅមិនទាន់បានដឹងច្បាស់ទេថា តើអត្តសញ្ញាណ ពិតបុរសម្នាកនេះជាអ្នកណាទេ ទើបបានជាហ៊ានផ្ញើសារបែបនេះ មកតារាស្រី វណ្ណ ម៉ូនីកា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Van monica Star news local news