CamNews

រថយន្ត 

សេរីរថយន្តទំនើបៗ...បង្ហាញមុខជាថ្មីនៅក្នុងពិធី មង្គលការរបស់សេដ្ឋីស្រុកចិន

នៅក្នុងប្រទេសចិន នាបច្ចុប្បន្ននេះ អាចនិយាយបានថា ពិធីអាពាហ៍ពិពាហ៍ គឺជាឱកាស
ដ៏ពិសេសមួយសំរាប់ អ្នកមានប្រាក់ រឺ មហាសេដ្ឋី ទាំងឡាយតាំងបង្អួតនូវរថយន្តទំនើបៗ
របស់ខ្លួន នៅចំពោះមុខមហាជនទូទៅក៏ដូចជាពិភពលោកផងដែរ ។

នេះមិនមែនជាលើកទីមួយឡើយដែល អាពាហ៍ពិពាហ៍ នៅក្នុងប្រទេសចិន មានការប្រមូល
ផ្តុំ នូវរថយន្ត ទំនើបៗជាច្រើននោះ ។ ទោះបីវាមិនមែនជារឿងដែលប្លែក ប៉ុន្តែពិធីមង្គលការ
ដែលមានរថយន្តទំនើបៗចូលរួម នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់
មហាជនទូទៅ ។

ហើយនេះជាមង្គលការរបស់សេដ្ឋីម្នាក់នៅក្នុងទីក្រុង Tangshan នៃ ខេត្ត Hebei ប្រទេសចិន
ដែលទីក្រុងនេះជាទីក្រុងមួយដែលមានឈ្មោះល្បី ខាងរ៉ែធ្យូងថ្ម និង វិស័យឧស្សាហកម្ម ធុន
ធ្ងន់ ផងដែរ ។ អាស្រ័យដោយតំបន់មានលក្ខណៈអំណោយផលទាំងនេះហើយ ទើបគេ
សង្កេតឃើញថាជីវភាពប្រជាជននៅទីនោះមានកំរិតធូរធារយ៉ាងខ្លាំង ហេតុនេះហើយចំពោះ
វត្តមាន រថយន្តទំនើប នៅក្នុងពិធីមង្គលការរបស់ប្រជាជននៅក្នុងទីក្រុងនេះមិនមានអ្វីជាការ
ចំលែកឡើយ ។ នៅក្នុងពិធីមានរថយន្តទំនើបៗជាច្រើនដូចជា Lamborghini Murcielago,
Lamborghini Gallardo, Ferrari 599 GTO, Ferrari 360, Bentley GT Converitble,
Rolls-Royce Phantom, Rolls-Royce Ghost, Mercedes-Benz SEC AMG, BMW X3M និង
Range Rover ។


(ប្រភពពី Autopro)
ដោយ៖ រដ្ឋា

Tags: