CamNews

តារា 

តារាចម្រៀង Justin Bieber ពិតជា​កំពុង​ណាត់ជួប Kendall Jenner? (Video Inside)

(អាមេរិក)៖ តារាចម្រៀងវ័យ ២២ឆ្នាំ Justin Bieber កំពុងត្រូវបានអ្នកគាំទ្រសង្ស័យថា គេកំពុងតែទាក់ទងជាមួយតារាស្រី Kendall Jenner បន្ទាប់ពីអ្នកទាំងពីរ ចំណាយពេលរួមគ្នានៅរដ្ឋ Utah កាលពីកំឡុង បុណ្យគ្រីស្តម៉ាស កន្លងមក។

ប៉ុន្តែប្រភពមួយទម្លាយ ថា Justin និង Kendall គ្រាន់តែជាមិត្តធម្មតា គ្មានអ្វីលើសពីនេះទេ ព្រោះគេបានឃើញអ្នកទាំងពីរ ចូលរួមជាមួយមិត្តភក្តិជាច្រើននាក់ទៀត។ អ្វីដែលគេបានប្រទះឃើញ គឺ Kendall បានធ្វើដំណើរ តាមជើងហោះហើរ ជាមួយតារាចម្រៀងវ័យក្មេងនេះផងដែរ ក្នុងដំណើរកំសាន្ត រយៈពេលពីរបីថ្ងៃនៅឯ Park City តែទោះជាយ៉ាងណាក៏ Patrick Schwarzenegger ដែលជាមិត្តភក្តិរបស់តារាទាំងពីរ និយាយថា Justin និង Kendall មិនបានណាត់ជួបគ្នា បែបរ៉ូមែនទិកអ្វីទេ ហើយប្រសិនបើ Justin ចង់ធ្វើបែបនេះមែន ក៏គេមិននាំនាង ទៅចូលរួមជាមួយមិត្តច្រើនដែរ។

ចំណែក Kendall មានបុរសជាច្រើន ចង់បានបេះដូងនាង មកឃុំគ្រង ដូចជា Jordan Clarkson និង Rocky ជាដើម តែគ្មាននរណាម្នាក់ បានជោគជ័យទេ ព្រោះមើលទៅនាង មិនចង់ជួបនរណា ក្រៅពីបុរសសង្ហា Justin Bieber ឡើយ៕

kendall-jenner-victorias-secret-fashion-show-2016-rex

kendall-jenner-victorias-secret-fashion-show-2016-rex

gigi-hadid-kendall-jenner

kendall-jenner2

kendall-jenner-bella-hadid-jet-to-paris-for-victorias-secret-fashion-show-ftr

kendall-jenner-vogue-mag-ftr

kendall-jenner-vogue

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

Tags: Justin Bieber