CamNews

ភាពយន្ត 

Transformers បង្ហាញខ្លួន Optimus Prime ថ្មីជាលើកដំបូង និងវីដេអូក្រៅឆាក (វីដេអូខាងក្នុង)

Transformers គឺជារឿងមួយ ដ៏ល្បី ដែលត្រូវបានថត ជារឿងកុន ខ្នាតធំអស់ ៣ វគ្គ រួចមកហើយ ដោយ ឥលូវនេះ វគ្គទី ៤​កំពុងតែ​ថតជិតចប់ ហើយផងដែរ ។ Transformers 4 ត្រូវបានអ្នកដឹកនាំរឿងលោក Michael Bay ដាក់ឈ្មោះ អោយថា Transformers : Age Of Extinction ។

Optimus Prime (Transformers: Age of Extinction) 1 epic sword

ជាមួយនិងការ បញ្ចេញម៉ូតឡាន ថ្មីៗដែលនោះ ទស្សនិកជន មិនទាន់បាន ឃើញថា មនុស្សយន្តថ្មី មានរូប រាងយ៉ាងណា នៅឡើយទេ ។ ឥលូវនេះ Transformers បានបញ្ចេញខ្លួន របស់មនុស្ស យន្តធំមួយដែលត្រូវ បានគេស្គាល់ថា Optimus Prime ។ រូបរាងថ្មី របស់ Optimus Prime គឺពិតជា អស្ចារ្យខ្លាំងណាស់ ដោយមានកាន់ ភ្ជាប់ដាវមួយ ដ៏ស្រស់ស្អាត និងទាក់ទាញ ។ រូបរបស់ Optimus Prime ត្រូវបានចុះផ្សាយ ដាក់ទំព័រមុខ របស់ទស្សនាវដ្ដី Empire តែម្តង ។

Optimus Prime (Transformers: Age of Extinction) 3 epic sword

ជាមួយគ្នានេះផងដែរ Transformers ក៏បានបង្ហាញអំពី វីដេអូក្រៅឆាក នៃការថត ចែកជូនទស្សនិកជន ទស្សនាផងដែរ ដែលធ្វើអោយ ទស្សនិកជន កាន់តែមាន អារម្មណ៍ពុះកញ្ជ្រោល ចង់មើលរឿងនេះ កាន់តែខ្លាំងឡើង ៕


Tags: movie transformers age of extinction optimus prime