CamNews

តារា 

ចង់ដឹងអត់ថា ក្រុមអ្នកគាំទ្រនៅកម្ពុជាខ្ទង់ប៉ុន្មានភាគរយ ដែលចង់ឲ្យនាង Kimberly មកកាន់ស្រុកខ្មែរ?

ព័ត៌មានកំសាន្ត ៖ ខណៈពេលដែលតារាថៃជាច្រើនដួងបានមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយរឿងភាគថ្មីៗរបស់ពួកគេ ស្រាប់តែមានក្រុមអ្នកគាំទ្ររបស់នាង Kimberly និងលោក Mark prin ជ្រួលជ្របល់ និងអន្ទសារចង់ឲ្យក្នុងដួងចិត្តរបស់ខ្លួនមកជួបជាមួយនិងពួកគេដូចជាតារាដទៃទៀតដែរ​ ។ 

ដោយយោងតាមការប៉ាន់ស្មានរបស់អ្នកនិយមលេងអិនធឺណិតបានឲ្យដឹងថា មានក្រុមអ្នកគាំទ្រនៅកម្ពុជាខ្ទង់ប្រហែលជា ៨០% ភាគរយ ដែលចង់ឲ្យនាង Kimberly មកកាន់ស្រុកខ្មែរជាមួយនិងសំណព្វចិត្តរបស់នាងគឺ លោក Mark prin ព្រោះអ្នកទាំងពីរគឺជាគូស្នេហ៍ដែលសាកសមមិនថា ទាំងការសម្តែងក្នុងសាច់រឿង និងជីវិតគូពិតរបស់ពួកគេនោះទេ ។

ប្រសិនបើក្រុមអ្នកគាំទ្រដែលចង់តារាល្បីប្រចាំប្រទេសថៃមួយដួងនេះមកកាន់ប្រទេសកម្ពុជាពិតមែន​ សូមកុំភ្លេចជួយស៊ែរអត្ថបទនេះ ដើម្បីឲ្យមហាជនដឹងថា អ្នកគឺជាអ្នកគាំទ្ររបស់នាង Kimberly និង Mark ៕









ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kimberly Mark prin