CamNews

ព័ត៌មានអន្តរជាតិ 

ឱកាសមាស! ឆ្លើយសំនួរ ដើម្បីបានហោះហើរ ទៅកាន់អវកាស

Spaceship Earth Grants (SEG) គឺជាអង្គការដើម្បីប្រយោជន៍សាធារណៈ និងជាសមាជិករបស់
មន្ទីរ Buckminster Fuller ទើបបានចាប់ផ្ដើមកម្មវិធីប្រឡងមួយ បំណងស្វែងរកជ័យលាភីមួយរូប
ក្នុងចំណោមបេក្ខជន ៥០.០០០រូប សម្រាប់ទៅទេសចរណ៍នៅអវកាស។

អតីតអវកាសចររបស់ NASA លោក Leland Melvin គឺជាអគ្គនាយករបស់ Spaceship Earth
Grants


ក្រុមមេប្រយោគក្នុងកម្មវិធីប្រឡងនេះ  មានវត្តមានរបស់ក្រុមអតីតអវកាសចររបស់  NASA អ្នក
ជំនាញការ ក្នុងវិស័យឧស្សាហកម្មអវកាស  រួមនឹងក្រុមអ្នកស្នេហាអវកាស។ល។  កម្មវិធីថ្មីនេះ
មានបំណងបង្កើតមូលនិធិ  និងអំពាវនាវ  ឱ្យមានការគាំទ្រពីសាធារណៈជន  ដើម្បីជួយឱ្យពល
រដ្ឋធម្មតា អាចឡើងទៅលើទេសចរណ៍ នៅ “មេឃ” ។ អ្នកទទួលបានជ័យជំនះក្នុងកម្មវិធីប្រឡង
នេះ នឹងទទួលបានការអនុញ្ញាតឱ្យទៅទស្សនកិច្ច អវកាស តាមរយៈក្រុមហ៊ុនទេសចរណ៍អវកាស
Virgin Galatic ឬ Space Adventures។

ទន្ទឹមនឹងការទទួលបានរង្វាន់ធំ ជ័យលាភី ក៏នឹងត្រូវបានអញ្ជើញឱ្យទៅចូលរួមវគ្គហ្វឹកហាត់ផ្នែក
ទស្សនកិច្ចអវកាស Star Harbor របស់ SEG ហើយប្រាក់ចំណាយសម្រាប់ការធ្វើដំណើរពី
ប្រទេសដែលខ្លួនកំពុងរស់នៅ ទៅកាន់មូលដ្ឋានហោះហើរ និងការស្នាក់នៅ ហូបចុក ការធ្វើ
ដំណើរនៅលើដី រួមនឹងប្រាក់ចំណាយផ្សេងៗទៀត គឺជាបន្ទុករបស់ Spaceship Earth Grants ។

បេក្ខភាពដែលចង់ចូលរួម ត្រូវបានអាយុ ចាប់ពី ១៨ឆ្នាំឡើងទៅ។ កិច្ចការដំបូង ដែលបេក្ខភាព
ទាំងឡាយត្រូវធ្វើ នោះគឺ បង្កើតគណនីមួយ នៅលើគេហទំព័ររបស់ SEG បន្ទាប់មក គឺត្រូវ
សរសេរអត្ថបទខ្លីមួយ (អាចបន្ថែមវីដេអូ ៩០វិនាទី) ឆ្លើយតបទៅនឹងសំនួរ ៖ “អ្នកនឹងប្រើប្រាស់
បទពិសោធនេះយ៉ាងណា ដើម្បីធ្វើឱ្យខ្លួនឯង សាធារណជន ក៏ដូចជាភពផែនដីរបស់យើង មាន
ភាពល្អប្រសើរជាងបច្ចុប្បន្ន?”។

SEG ឱ្យដឹងថា ដើម្បីបានចូលរួមប្រឡង អ្នកត្រូវតែបង់ប្រាក់ចំនួន ចាប់ពី ១៥ ទៅ ៩០ដុល្លារ យោងទៅតាមប្រទេសដែលអ្នកកំពុងរស់នៅ។ ប្រាក់ដែលប្រមូលបានពីការចុះឈ្មោះនេះ នឹង
ត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់ និងដំណើរទៅទស្សនកិច្ចអវកាស។

ក្រៅពីកម្មវិធីប្រឡងខាងលើ SEG ក៏មានគម្រោងផ្ដល់រង្វាន់ដោយការហោះហើរទៅកាន់បរិយា
កាស ក្នុងគន្លងគោចរ parabol ដើម្បីជួយឱ្យបេក្ខភាព ៥០នាក់ ក្នុងចំណោម បេក្ខភាព ៥.០០០
នាក់ដំបូង បានស្គាល់អ្វីទៅជាសភាពគ្មានទំនាញផែនដី។ បណ្ដាបេក្ខភាពនេះ នឹងត្រូវបានបញ្ចុះ
តម្លៃ ៥០០ដុល្លារ នៅពេលចូលរួមកម្មវិធីហ្វឹកហាត់សម្រាប់ដំណើរទៅកាន់អវកស នៅ Star
Harbor និងគណនីសមាជិក ១ឆ្នាំ របស់ Planetary Society រួមនឹងប័ណ្ណទទួលស្គាល់ជាបេក្ខភាព ដែលមានភ្ជាប់ជាមួយនឹងលេខកូដឯកជនពិសេស SEG Crew ID ។

កាលបរិច្ឆេទចុះឈ្មោះចូលរួមកម្មវិធីប្រឡងខាងលើនេះ នឹងបញ្ចប់ នៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៤
ហើយបើតាមការលក្ខណរបស់ SEG អត្ថបទដែលនឹងត្រូវគេអនុញ្ញាតឱ្យចូលរួមប្រឡង គឺត្រូវតែ
ជាភាសា អង់គ្លេស អេស្ប៉ាញ បារាំង ជប៉ុន អារ៉ាប់ រុស្ស៊ី ឬភាសាចិនកុកងឺ។ ចាប់ពីថ្ងៃទី ៥មករា
ឆ្នាំ ២០១៥ អង្គការ SEG នឹងចាប់ផ្ដើមធ្វើយុទ្ធនាការប្រកួតប្រជែងផ្នែកប្រព័ន្ធផ្សព្វផ្សាយ បំណង
លើកទឹកចិត្តដល់បណ្ដាបេក្ខភាព ប្រើប្រាស់បណ្ដាញសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីជំនួយគាំទ្រដល់អត្ថបទប្រឡងរបស់ខ្លួន។

បញ្ជីឈ្មោះរបស់បេក្ខភាពដែលបានចូលទៅដល់វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវបានប្រកាស នៅថ្ងៃទី ២
មិនា ឆ្នាំ ២០១៥ ចំណែកអ្នកដែលដណ្ដើមបានជ័យជំនះ នឹងត្រូវបានប្រកាស នៅថ្ងៃទី ១២ មេសា
ដែលត្រូវនឹងថ្ងៃខួប ៥៤ឆ្នាំ ដែលមនុស្សបានហោះហើរទៅកាន់អវកាសជាលើកដំបូង៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/CNBCnews