CamNews

ព័ត៌មានជាតិ 

ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុន សាច់ប៉ាតេ៩៩៩ ឲ្យមនុស្ស៥នាក់ មុនតុលាការរុញ

(ភ្នំពេញ)៖ យោងតាមលិខិតផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនមួយសន្លឹក ត្រូវបានគេទម្លាយប្រាប់ឲ្យដឹងថា ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ កែវ សារី និង លោក ថោង ចំរើន នៅមុនពេលតុលាការសម្រេច​ឃុំខ្លួនបញ្ជូនទៅ ពន្ធនាគារព្រៃសនោះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ បានធ្វើលិខិតផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ប៉ាតេ៩៩៩ ទៅឲ្យមនុស្ស៥នាក់ ជាអ្នកចាត់ចែងការងារ ដោយក្នុងនោះមានជនជាតិយួន២នាក់ផងដែរ។

លោក ថោង ចំរើន និង ឈ្មោះ កែវ សារី ក្នុងនាមជានាយកក្រុមហ៊ុន បានផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ប៉ាតេ៩៩៩ ជូន៖

ទី១៖ ឈ្មោះ ព្យុះ ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ មានអាស័យដ្ឋាននៅខេត្តមណ្ឌលគីរី មានសិទ្ធិចាត់ចែង និងគ្រប់គ្រងក្រុមហ៊ុនទាំងមូល

ទី២៖ មឿន សំណាង អាយុ៣៥ឆ្នាំ អាស័យដ្ឋាន ភ្នំពេញ

ទី៣៖ ឈ្មោះ យិត ទុន ភេទប្រុស អាយុ ៥៨ឆ្នាំ អាស័យដ្ឋាន ខេត្តកំពត

ទី៤ Pham Thi My Chau ភេទស្រី (ជនជាតិយួន)

ទី៥៖ ឈ្មោះ​ Nguyen​ Dinh​ Tuan​ ភេទ​ប្រុស​ (ជនជាតិយួន)។

សូមបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិនោះ មានការទទួលស្គាល់ពីមេធាវី ហេ ជីវអេង ដោយបានបញ្ជាក់ថា សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ទទួលស្គាល់លិខិតផ្ទេរសិទ្ធិតាមផ្លូវច្បាប់៕

- អាន ៖ ភរិយាទី១ និងបងប្អូន៣នាក់ទៀត របស់មេខ្លោង ថោង សារ៉ាត់ កំពុងរត់គេចខ្លួន

- អាន ៖ តើឧកញ៉ា ថោង សារ៉ាត់ ជានរណា ?


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh