CamNews

តារា 

តារា​សម្តែង​ដ៏​ល្បី​ល្បាញ Angelina Jolie នឹង​ដាក់​បង្ហាញ​រូប​ភាព​សិច​ស៊ី នៅ​​ទី​​ក្រុង​ឡុងដ៍

តារាសម្តែងដ៏ល្បីល្បាញ Angelina Jolie បានបង្ហាញរូបភាពសិចស៊ី ជាលើកដំបូងបែបធម្មជាតិ
ដែលនឹងដាក់ឲ្យបង្ហាញ នៅទីក្រុងឡុងដ៍ នាខែក្រោយនេះ។

រូបអាក្រាតល្វែងខាងលើ គឺរូបភាពដែលបានបង្ហាញនៅពេលថ្មីៗ ដោយថតជាមួយនឹង សត្វសេះ
ពណ៌សមួយក្បាល ដាក់លក់ក្នុងតម្លៃ 35.000 ផោន ក្នុងទីក្រុងឡុងដ៍។

រូបថតរបស់ តារាសម្តែង Jolie បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងរួចមកហើយ កាលនោះនាងទើប
តែមានវ័យ ២៥ ឆ្នាំ ជាមួយនឹងសក់ពណ៌ទង់ដែង និងលើសពីនេះ គឺតារាសម្តែងស្រីមានកូន ស្ទើរ
ចំរុះជាតិសាសន៍រូបនេះ បានសាក់ “Billy Bob” ដែលជាឈ្មោះអតីតស្វាមីរបស់នាង។

រូបថតសខ្មៅរបស់តារាសម្តែង Angelina Jolie និង Brad Pitt ជាស្វាមីបច្ចុប្បន្ន ដែលជារូបថតបង្ហាញ
លក្ខណៈគ្រួសារមួយ ថតរូបដោយលោក Steven Klein កាលពីឆ្នាំ ២០០៥ ដោយសង្ឈឹមលក់បាន
ក្នុងតម្លៃ ៨០០០ដុល្លារ និង ១២ពាន់ផោន ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: angelina jolie show photo entertainment star