CamNews

តារា 

ព្រឹត្តិការណ៍ «X Factor» នៅ អង់គ្លេស ត្រូវផ្អាក​ដោយ​សារ​ការ​ស្លាប់​របស់​ម្តាយ Simon Cowell

អង់គ្លេស៖ ការប្រឡងចម្រៀង X Factor អង់គ្លេស ត្រូវបានផ្អាកមួយរយៈ ដោយសារការស្លាប់របស់ម្តាយ Simon Cowell ដែលជាគណៈកម្មការ ក្នុងព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកនេះ។

អ្នកនាំពាក្យ របស់ផលិតកម្ម Syco Entertainment បានឲ្យដឹង នៅថ្ងៃទី៦ខែកក្កដា ២០១៥នេះថាការប្រឡង ចម្រៀង X Factor ដែលត្រូវធ្វើការប្រកួត វគ្គដំបូងថ្ងៃច័ន្ទនេះ នឹងត្រូវផ្អាក មួយរយៈដោយអ្នកស្រី Julie ជាម្តាយរបស់ Simon Cowell ដែលជាគណៈកម្មការ ត្រូវបានស្លាប់ ។

ប្រភពដដែល បានឲ្យដឹងថា ការប្រកួត «X Factor »វគ្គទី១នេះត្រូវចាប់ផ្តើម នៅថ្ងៃច័ន្ទ បន្តដល់ថ្ងៃអង្គារ៍ និងថ្ងៃពុធ តែត្រូវផ្អាកហើយ មិនដឹងច្បាស់ថា នឹងត្រូវចាប់ផ្តើម នៅថ្ងៃណានោះទេ ហើយគ្រប់គ្នា ក៏កំពុងរង់ចាំដំណឹងនោះដែរ ។
អ្នកស្រី Julie អតីតអ្នករាំដ៏ល្បីល្បាញ បានស្លាប់ក្នុងវ័យ៨៩ឆ្នាំ ដោយសារជំងឺ ហើយមនុស្សជាច្រើនបានសម្តែង ការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អ្នកស្រី Julie ។ ក្រុមគ្រួសាររបស់អ្នកស្រី ក៏បានថ្លែងអំណរគុណ ចំពោះអ្នកសារព័ត៌មាន ក៏ដូចជាប្រិយមិត្តទាំងអស់ ដែលបានចូលរួមរំលែកទុក្ខ ដ៏សោកសៅរបស់គ្រួសារពួកគេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Westec Hollywood movie Disney Sony X Factor Simon cowell