ព័ត៌មានកំសាន្ត ៖ កំពូលតារាល្បីទាំងពីរដួង ដែលត្រូវបានមហាជនប៉ាន់ស្មានថា នាង Kim Tae Hee និងស្វាមីគឺលោក Rain នឹងក្លាយជាប្តីប្រពន្ធមួយគូដែលគ្រោងនឹងក្លាយជាអ្នកមានប្រចាំប្រទេសក្រោយរៀបការរួច ។
ប្តីប្រពន្ធមួយគូនេះបានរៀបការយ៉ាងស្ងាត់ៗនិងមិនអនុញ្ញាិតឲ្យអ្នកដែលគ្មានការចូលរួមចូលក្នុងពិធីមង្គលការឡើយ ជៀសវាងមានការរឿងមិនល្អកើតឡើងក្នុងថ្ងៃមង្គលការ ។ នាង Kim Tae Hee និងស្វាមីគឺលោក Rain កាលពីពេលថ្មីៗនេះទើបតែបានបង្ហោះរូបថតក្នុងថ្ងៃមង្គលលការរបស់ពួកគេ កាលពីថ្ងៃទី ១៩ ខែមករា ហើយភ្ជាប់មកជាមួយនិងប្រកាសមួយសន្លឹកដែលសរសេរដោយផ្ទាល់ដៃរបស់នាង Kim Tae Hee ថែមទៀតផង ។
ក្រោយពីបានបង្ហោះរូបថតរៀបការហើយ មានអ្នកក្រុមអ្នកគាំទ្រជាច្រើនទៀតបាន ចូលរួមត្រេកអរជាខ្លាំងចំពោះគូស្នេហ៍ដ៏ល្បីឈ្មោះនេះ ហើយអ្នកខ្លះទៀតក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេរៀបការបន្ទាន់ពេក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo