CamNews

តារា 

ថាម៉េច!! តារាចម្រៀង Rain ទីបំផុតសម្រេចចិត្តបង្ហោះរូបកូនស្រីនៅលើអុិនធឺណិត?

កូរ៉េ ៖ កាលពីថ្ងៃទី ២៥ ខែ តុលា តារាសម្តែងស្រីនាង Kim Tae Hee និងលោក Jung Ji hoon ហៅ Rain បានក្លាយខ្លួនជាឪពុកម្តាយរបស់គេ ជាលក្ខណៈផ្លូវការ ហើយក៏ទទួលបានការអបអរសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោកផងដែរ ។ 

ខណៈពេលដែល Fans ចង់ដឹងនិងចង់ឃើញមុខមាត់កូនស្រីរបស់តារាសម្តែងល្បីឈ្មោះទាំងពីរដួងនេះ បែរជាអ្នកទាំងពីរមិនបានបង្ហោះរូបថតនៅលើអុិនធឺណិតទាល់តែសោះ ពោលគឺបង្ហោះតែរូបស្រោមជើងមួយគូគត់ ។ 

ប៉ុន្តែថ្មីៗនេះ មានអ្នកនិយមលេងអិនធឺណិត បាននាំ Photoshop រូបថតរបស់ នាង Kim Tae Hee និងលោក Jung Ji hoon ដើម្បីឲ្យចេញជារូបរាងកូនស្រី និងមានមុខមាត់ស្រដៀងអ្នកទាំងពីរ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ Fans សោកស្តាយនោះគឺ មិនបានឃើញប្តីប្រពន្ធមួយគូនេះ ធ្វើការចែករំលែករូបថតកូនស្រីរបស់ពួកគេ នៅលើអុិនធឺណិត ដើម្បីឲ្យអ្នកគាំទ្របានឃើញទាល់តែសោះ ៕ 





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Kim Tae Hee Rain Lee Youngjae Jung Ji hoon