CamNews

តារា 

ឃើញមុខក្មេងៗចឹងទេ ប៉ុន្តែនាង Kim Tae Hee មានអាយុច្រើនជាង លោក Rain ដែលជាស្វាមីទៀត

ព័ត៌មានកំសាន្ត ៖ ឃើញមុខក្មេងៗចឹងទេ ប៉ុន្តែនាង Kim Tae Hee មានអាយុច្រើនជាង លោក Rain ដែលជាស្វាមី ដល់ទៅ ៣ ឆ្នាំឯណោះ បើយោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានបញ្ជាក់ ។ 

ប្តីប្រពន្ធដែលមានឈ្មោះល្បីប្រចាំប្រទេសកូរ៉េ នាង Kim Tae Hee និងលោក Jung Ji hoon ហៅ Rain ឃើញថាមានសេចក្តីសុខកាន់តែច្រើនឡើងជាងពេលដែលជាសង្សារនឹងគ្នាទៅទៀត ព្រោះថាពេលរៀបការហើយ គឺអាចឃើញមុខគ្នាជារៀងរាល់ព្រឹកដែលក្រោកពីគេង ។ 





គួរបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំនេះ តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកូរ៉េ នាង Kim Tae Hee មានអាយុ ៣៧ ឆ្នាំហើយ រីឯលោក Jung Ji hoon ដែលជាស្វាមីរូបសង្ហា អាយុទើបតែ ៣៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ស្នេហាមិនប្រកាន់អាយុនោះឡើយ សំខាន់មនុស្សពីរនាក់ស្រលាញ់គ្នា ៕






ដោយ ៖ គន្ធា


Tags: Kim Tae Hee Rain Lee Youngjae Jung Ji hoon