CamNews

តារា 

ប្តីប្រពន្ធល្បីឈ្មោះជាច្រើនគូ ដែលប្រកាសថា ខ្លួននឹងក្លាយជាម្តាយឪពុករបស់គេ ក្នុងឆ្នាំ ២០១៧ នេះ

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធល្បីឈ្មោះនិងជាអ្នកមានទ្រព្យសម្បត្តិមហាសាលចំនួន ៣ គូ បានធ្វើការប្រកាសថា ខ្លួននឹងក្លាយជាម្តាយឪពុករបស់គេ ក្នុងឆ្នាំ ២០១៧ នេះ ហើយក៏ទទួលបានការជូនពរយ៉ាងច្រើនណាស់ដែរ ពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេស ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងចំណោមប្តីប្រពន្ធទាំង ៣ គូនេះ សុទ្ធតែជាអ្នកមានទ្រព្យមហាសាល មិនចាញ់គ្នាប៉ុន្មានទេ ហើយក៏ជាអ្នកដែលមានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈផងដែរ ៕


១. តារាសម្តែងថៃមិនចេះចាស់ នាង Chompoo araya ព្រមទាំងកំពុងពពោះកូនភ្លោះប្រុសទាំង ២ ដែលជាកូនជាមួយនិងស្វាមីទ្រព្យមហាសាល គឺលោក Nott Witsarut Rungsisingpipat ចំនួន ២០​ សប្តាហ៍ហើយ ។ 




២. កំពូលតារាចម្រៀងនិងជាតារាសម្តែងជនជាតិកូរ៉េ លោក Rain និងភរិយារូបស្អាត គឺនាង Kim Tae Hee កំពុងតែពពោះកូនក្នុងផ្ទៃចំនួន ១៥ សប្តាហ៍ហើយ ។ 




៣. តារាសម្តែងថៃ នាង Noey chotika និងស្វាមីសេដ្ឋី លោក Arm Maneechy ទើបតែប្រកាសប្រាប់មហាជនថា កំពុងតែពពោះកូនក្នុងផ្ទៃ ១៣ សប្តាហ៍ហើយ ប៉ុន្តែមិនទាន់ដឹងថាប្រុសឬស្រីនៅឡើយទេ ៕




ដោយ ៖ គន្ធា

ហាមចម្លងអត្ថបទនេះដោយគ្មានការអនុញ្ញិត បើមិនដូច្នេះទេ ក្រុមការងារយើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ 


Tags: Noey chotika Arm Maneechy Chompoo araya Nott Witsarut Rungsisingpipat Rain Kim Tae Hee