CamNews

ភាពយន្ត 

វីដេអូគម្រប់ខួបពីរឆ្នាំរបស់រឿង “អ្នកប្រមាញ់បិសាច” ត្រូវបង្ហាញជាសាធារណៈ ប៉ាយ ប៉ាយ-ហឺ និង

កំសាន្ត ៖ ថ្ងៃទី 16 កក្កដា ត្រូវនឹងខួបពីរឆ្នាំនៃរឿង “អ្នកប្រមាញ់បិសា​ច” ហើយផ្ទាំងរូបនិយាយពីមិត្តភាពនៅក្នុងវគ្គថ្មីនេះក៏ត្រូវបង្ហាញជាសាធារណៈ ដោយហ៊ូប៉ាបានជួបគ្នីគ្នាបិសាចគេ នៅក្នុងដំណើរផ្សងព្រេងថ្មី។ ចម្លើយដែលអ្នកចង់ដឹងនឹងត្រូវលាតត្រដាងនៅថ្ងៃចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ។

ក្នុងផ្ទាំងរូបនោះ បានបង្ហាញពីមិត្តចាស់ថ្មីរបស់ហ៊ូប៉ា រួមមានបិសាចដែលចេញមុខកាលពីវគ្គមុន និងបិសាចថ្មីៗដែលនឹងបង្ហាញនៅវគ្គពីរនេះ។ ក្រៅពីនោះ ក៏មានផ្ទាំងរូបព្រាងដែលក្រុមលោក ស៊ី អ៊ីឈឹង ដែលជាអ្នកដឹកនាំរឿងក៏ត្រូវបានបង្ហាញ ដោយមានទេសភាពភូមិយ៉ុងនីង និងបើកកកាយពិភពអច្ឆរិយៈដ៏ធំមួយ ដោយហ៊ូប៉ាត្រូវទៅជួបគ្រោះធំជាងលើកមុនទៀត។ ភាពយន្តនេះបំបែកកំណត់ត្រាជាង ២០០ កំណត់ត្រា តាំងពីភាពយន្តនេះចាប់បញ្ចាំង។ ភាពជោគជ័យនៃភាពយន្តដំបូង គឺដោយសារទេសភាពស្អាត ក្បាច់រាំ និងភាពក្រមិចក្រមើមនៃតួកូនបិសាចហ៊ូប៉ា។

ក្នុងវីដេអូ ការសម្ភាសជាមួយទស្សនិកជនដែលរម្លឹកដល់កាលភាពយន្តនោះចេញដំបូង ហើយគ្រប់គ្នាក៏ទន្ទឹងចាំមើលវគ្គបន្ទាប់នៃភាពយន្តនោះ។ អ្នកដឹកនាំក៏បានរីករាយនឹងតបសំណើរបស់ទស្សនិកជន ពោលគឺនឹងថត​វគ្គពីរបន្តទៀត។

ក្រោយការទន្ទឹងចាំពីរឆ្នាំ ទស្សនិកជនរំពឹងថា ហ៊ូប៉ានឹងគួរឱ្យស្រឡាញ់ជាងមុន ហើយតួឯកនៅក្នុងរឿងក៏បានបញ្ជាក់ថា “វគ្គបន្ទាប់នេះ គឺមានទេសភាពខុសពីមុន សាច់រឿងផ្សេង ហើយបិសាចក៏ខុសៗគ្នាច្រើនផងដែរ សរុបទៅគឺកុំរំលងឱ្យសោះ។”

ក្នុងវគ្គ 2នេះ ធានអ៊ីនចេញទៅរកឪពុកខ្លួនជាមួយសៀវឡាន ហើយក៏បានជួបហ៊ូប៉ានៅឯភូមិយ៉ុងឈុនម្តងទៀត ហើយត្រូវស្តេចបិសាចតាមសម្លាប់។ ថ្ងៃចូលឆ្នាំចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ​ បិសាចនឹងអមដំណើរអ្នកក្នុងភាពយន្ត “អ្នកប្រមាញ់បិសាច វគ្គ 2”។

ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article