CamNews

តារា 

មាន​ចំ​ហាយ​​អ្នក​ធំ​ជ្រួល​ជ្រើម សុំ​ស្នេហ៍ ផាន វីរ៉ាទី ហៅកញ្ញា ស្ពៃ​ជ្រក់ ហើយ

(ភ្នំពេញ)៖ តារាចម្រៀងស្រីថ្មីរបស់ផលិតកម្ម ថោន នាង ផាន វីរ៉ាទី ឬ កញ្ញា រ៉ាប៊ី ឬ កញ្ញា ស្ពៃជ្រក់ កំពុងតែទទួលបានប្រជាប្រិយភាព យ៉ាងសម្បើបក្នុងបទចម្រៀង «ទុកក្រមុំឲ្យម៉ែមើល» ដែលជាបទចាស់ច្រៀងថ្មីឡើងវិញ ហើយនាងយកមកច្រៀង និងបំបែកក្បាច់រាំ បានយ៉ាងល្អ ទោះបីជា​ទទួលរង ការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនក៏ដោយ ។

តារាចម្រៀង​ និងតារាសម្ដែងភាពយន្តរបស់ផលិតកម្ម ថោន កញ្ញា រ៉ាប៊ី ​ត្រូវបានគេដឹងថា ពិតជាមិនធម្មតាឡើយ ព្រោះមានសមត្ថភាព​ចម្រុះខ្លាំង ពោលអាចសម្ដែង ​ច្រៀង ​រាំ និងធ្វើជាពិធីការិនី បានយ៉ាងល្អ ដែលក្នុងផលិតកម្ម ថោន មិនទាន់មានតារារូបណា ធ្វើបានដូចនាងឡើយ ។

មិនត្រឹមតែរូបសម្រស់ដ៏ស្រស់សោភា និង សមត្ថភាពដ៏អស្ចារ្យ​ប៉ុណ្ណោះទេ ​​​នាងថែមទាំងជានារី ដ៏មានមន្តស្នេហ៍ម្នាក់ផងដែរ ខណៈថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា វីរ៉ាទី មានប្រុសអ្នកមានៗជាច្រើន ជ្រើមជ្រួលតាមសុំស្នេហ៍នាងមិនដាច់ មានទាំងប្រុសនៅបរទេស និង ជាអ្នកមានទ្រព្យស្ដុកស្ដម្ភក្នុងស្រុក​ ហើយអ្នកសិល្បៈដូចគ្នាក៏មានដែរ។ ប៉ុន្តែស្រីស្អាតរូបនេះ ក្រអើតក្រទម មិនងាយទទួលសំណើរ ពីបុរសណាម្នាក់ឡើយ ​ប៉ុន្តែប្រសិនបើនាង អូខេ ភ្លាម នឹងបានឡានថ្មី ​ផ្ទះវីឡាស្ដុមស្ដម្ភ ​ដេកស្រួលចាយលុយពេញៗដៃមិនខាន។

ផាន វីរ៉ាទី យកពេលវេលា ដើម្បីប្រមូល​ភាពល្បីល្បាញសិន ព្រោះនាងប្រឡូកសិល្បៈរាប់ឆ្នាំមកហើយ ​ទើបតែមានទ្រនំត្រឹមត្រូវ នៅពេលនេះ ។ ​ផាន វីរ៉ាទី មិនអាចសុំការបំភ្លឺបានទេ ​នៅថ្ងៃនេះ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ត្រូវបានបិទ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Phan raty Star news local news