CamNews

គ្រោះថ្នាក់ 

សំណាង​មួយ​ក្នុង១​ពាន់​គ្រោះ​ថ្នាក់ !​ទារក​ម្នាក់​ត្រូវ​គេ​ចាក់១៤​កាំបិត​ និង​កប់​ក្នុង​​ផ្នូរ​ តែ​..

(ថៃ)៖ ទារកទើបកើតបានប៉ុន្មានថ្ងៃម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ បន្ទាប់ពីត្រូវចាក់​ជាច្រើនកាំបិត​ ហើយកប់ក្នុង​ផ្នូរថែមទៀត ប៉ុន្តែសំណាងណាស់ ដែលក្មេង​អាចឆ្លង​ផុតគ្រោះថ្នាក់ ដល់ជីវិត។

ហេតុការណ៍នេះ កើតឡើងនៅទឹក​ដីថៃ ដោយស្ត្រីអាយុ៥៣​ឆ្នាំ​ម្នាក់ ឈ្មោះ Kachit Krongyut ដែលបានប្រទះឃើញ ហេតុការណ៍និយាយ​ថា នាងបណ្តើរគោ ទៅវាលស្រែហើយឆ្លងកាត់ក្បែរផ្នូរ ដែលគេកប់ទារក ក៏ស្រាប់តែឮសម្លេងក្មេងស្រែកយំឡើង ចេញពីផ្នូរនោះ ក៏កកាយមើលរួចក៏ឃើញទារកពិតមែន ហើយនាងក៏ស្រវ៉ាទាញក្មេងឡើងមក ព្រោះនៅមិនទាន់ស្លាប់នៅឡើយទេ ក្រោយមកនាង បានហៅសមាជិកគ្រួសារ ឲ្យជួយយកក្មេងទៅព្យាបាល នៅមន្ទីរពេទ្យ និងរាយការណ៍ប្រាប់សមត្ថកិច្ច ពីរឿងនេះដែរ។

គ្រូពេទ្យនិយាយ​ថា ទារកត្រូវគេចាក់ប្រមាណ១៤កាំបិត តែចាត់ទុកថាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ហើយដែលក្មេងមិនរងគ្រោះដល់ជីវិត ទោះបីត្រូវកប់ក្នុងផ្នូរ ដែលមានជម្រៅ៨អ៉ិញថែមទៀត និងបញ្ជូនមកសង្គ្រោះទាន់ពេល។ ក្នុងហេតុការណ៍នេះដែរ ពុំមាននរណាម្នាក់ត្រូវបាន​ ចាប់ខ្លួនទេ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news