រូបភាពនារីវ័យក្មេងម្នាក់ស្លៀកតែខោក្នុង ចូលមកធ្វើលិខិតស្នាមដើម្បីឡើងយន្ដហោះរបស់ក្រុមហ៊ុន
Virgin America (អាមេរិក) បានបង្កឱ្យមានការរិះគន់ នៅលើប្រព័ន្ធអ៊ីនធឺរណែត។
អ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើលចំពោះការបង្ហាញខ្លួនរបស់នារីវ័យក្មេងម្នាក់ដែលស្លៀកតែខែ
ទ្រនាប់ ឈរនៅមុខកន្លែងលក់សំបុត្រយន្ដហោះរបស់ក្រុមហ៊ុន Virgin America ។ នាងពាក់អាវដៃ
វែង ប៉ុន្តែ អាវនេះមិនបានគ្របដណ្ដប់ជិត លើរង្វង់ទីបីរបស់នាងនោះទេ។
រូបភាពដែលត្រូវបានគេជជែកវែកញែកច្រើន នៅលើប្រព័ន្ធអ៊ីធឺរណែត
រូបភាពនេះ ក្រោយមកត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម បណ្ដាលឱ្យមានការ
រិះគន់ទៅលើសម្លៀកបំពាក់មិនធម្មតារបស់នាង។
មនុស្សជាច្រើនយល់ថា នេះគឺជាសិទ្ធិឯកជនរបស់នាង ក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលខ្លួន
ចូលចិត្ត។ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានមនុស្សជាច្រើនបញ្ចេញមតិថា ព្រលានយន្តហោះ និងយន្ត
ហោះ គឺជាទីសាធារណៈ ដូច្នេះ អ្នករាល់គ្នាត្រូវតែស្លៀកពាក់ឱ្យបានសមរម្យ។
អ្នកលេងបណ្ដាញសង្គមម្នាក់ លើកជាសំនួរថា “តើម៉ាស៊ីនត្រជាក់នៅក្នុងព្រលានយន្ដហោះ មាន
បញ្ហាឬ បានជានាងត្រូវស្រាតខោក្រៅចេញ ដើម្បីកុំឱ្យក្ដៅស្អុះ” ព្រោះថា នៅក្នុងរូបថតនេះ គេក៏
បានឃើញថា បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ ក៏ប្រើកង្ហារដល់ទៅពីរ។
បន្ទាប់ពីហេតុការណ៍នេះបានធ្វើឱ្យកក្រើកនៅលើអ៊ីនធឺរណែត តំណាងរបស់ក្រុមហ៊ុនអាកាស
ចរណ៍ Virgin America ក៏បានចេញមកបកស្រាយ ៖ “យើងខ្ញុំត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន
អាកាសចរណ៍ដែលមានភាពខុសប្លែកបន្តិច បើធៀបនឹងក្រុមហ៊ុនដទៃ ដូច្នេះ យើងខ្ញុំសូមទទួល
ស្វាគមន៍រាល់អតិថិជន។ យើងខ្ញុំតែងតែចង់ឱ្យអតិថិជនទាំងអស់ ទទួលបានផាសុកភាពបំផុតនៅ
លើដំណើរហោះហើរជាមួយយើងខ្ញុំ”។
វានឹងមិនមានអ្វីត្រូវនិយាយនោះទេ បើសិនជាហេតុការណ៍នេះ មិនបានកើតឡើងបន្ទាប់ពីស្ដ្រីជា
អតីតគ្រូបង្រៀនម្នាក់ ដោះរ៉ូបរបស់ខ្លួនដែលកំពុងស្លៀក នៅពេលដើរកាត់ម៉ាស៊ីនស្កេននៅព្រលាន
យន្តហោះ Stansted ក្រុងឡុង ប្រទេសអង់គ្លេស។
ព្រលានយន្តហោះ តែងតែមានមនុស្សច្រើន ដូច្នេះ ការស្លៀកពាក់សិចស៊ីពេក នឹងបង្កឱ្យ
មានការភ្ញាក់ផ្អើល
ហេតុការណ៍បានកើតឡើងនៅពេលស្ដ្រីម្នាក់នេះ ត្រូវបានក្រុមសន្តិសុខឆែកឆេរ ដោយសង្ស័យថា
នាងលាក់របស់ហាមឃាត់។ ដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់ខ្លួន នាងក៏បានដោះរ៉ូបដែលខ្លួន
កំពុងពាក់នោះចេញ។ ប៉ុន្តែ ក្រោយមក នាងក៏ត្រូវបាននគរបាលចាប់ខ្លួន ព្រោះតែបាន “ស្រាត” នៅ
ចំពោះមុខមនុស្សជាច្រើនក្នុងព្រលានយន្តហោះ។
កាលពីដើមខែមិថុនាកន្លងទៅ ក៏មានករណីប្រហាក់ប្រហែលនេះកើតឡើង។ ស្ដ្រីអ្នករបាំម្នាក់ក៏ត្រូវ
បានបុគ្គលិក ហាមមិនឱ្យឡើងយន្តហោះ ព្រោះតែនាងស្លៀកខោខ្លីហួសពេក។
ប្រែសម្រួល ៖ បុត្រា